ខេត្ត​បាត់ដំបង​៖ ទទួលបាន​អាគារ​សិក្សា​ថ្មី​ពី​រាជរដ្ឋាភិបាល​និង​មន្ទីរអប់រំ​យុវជន និង ​កីឡា​សំ​រាប់​ឆ្នាំ​២០១៨ ខាង​មុននេះ​

​​builtnew1 070318លោក យី​ង សុង​គី អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង បាន​ឆ្លើយតប​នឹង​កម្មវិធី «​សន្ទនា​មតិ​» កាលពី​ថ្ងៃ ពុធ ខែ មីនា ថា​ខេត្ត​បាត់ដំបង មាន​គម្រោង​កសាង​អាគារ​សិក្សា​រាល់​ឆ្នាំ​ហើយ​ក៏​ទទួលបាន​អាគារ​សិក្សា​បន្ថែមទៀត សំ​រាប់​ឆ្នាំ​២០១៨ ខាងមុខ​នេះ​ដោយ​រាជរដ្ឋាភិបាល​ព្រមទាំង​អង្គការ​នានា ។​
builtnew2 070318
​លោក​បន្ដថា​នៅ​ឆ្នាំ ២០១៨ នេះ​ខេត្ត​បាត់ដំបង មានសំណាង​ទទួលបាន​អាគារ​សិក្សា​តាម​ស្ដង់ដា មិន​ក្រោម ២០​ខ្នង​នោះ​ទេ ហើយ​អា​គារ​ដែល​សាង​នេះ មានដូចជា ស្រុក​សំពៅ​លូន កំរៀង ភ្នំព្រឹក​និង ស្រុក​មោងឫស្សី បើ​សរុប​ការកសាង​អាគារ​សិក្សា ស្រុក​ទាំង​៤​នេះ​មាន ១១ ខ្នង មាន​បន្ទប់​សិក្សា​រហូតដល់ ១៦៧ មាន​អាគារ​ខ្លះ​ពីរ​ជាន់ អាគារ​ខ្លះ​បី​ជាន់ ជាពិសេស​សាលា​វិទ្យាល័យ​។ ហើយ​រដ្ឋាភិបាល ក៏បាន​ផ្ដល់​ផ្ទះ​ចំនួន​ពីរ​ខ្នង​ស្មើ​២០​បន្ទប់​, អន្ទេ​វា​សិកដ្ឋាន​១​ខ្នង ស្មើនឹង​១០​បន្ទប់ សំរាប់​សិស្ស លោកគ្រូ អ្នកគ្រូ​ស្នាក់នៅ​។​
builtnew3 070318
​លោក​ក៏​បាន​បន្ដទៀតថា ចំពោះ​សាលា​ណា​ដែល​ជួប​ការលំបាក ឬ អត់​សាលារៀន នាយក​សាលា ឬ សហគមន៍ អាច​ធ្វើ​ការស្នើសុំ មក​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង​។ ហើយ​ការ​ធ្វើ​តាមរយៈ​ការិយាល័យ​អប់រំ​ស្រុក​មាន​ជា​ទម្រង់​បែបបទ​នៃ​ការស្នើ​សុំ​នោះ​ចង់បាន​អ្វី​ខ្លះ ហើយ​អគារសិក្សា​ប៉ុន្មាន​ខ្នង និង ប៉ុន្មាន​បន្ទប់ ឬ ខ្វះ​បណ្ណាល័យ មានភ្ជាប់​ទីតាំង​ច្បាស់លាស់ ជា​ពិ​សេ​នោះ​ស្ថិតិ​សិស្ស​ដែល​ត្រូវការ​អាគារ​សិក្សា​នោះ ហើយ​មន្ទី​រដាក់​ទៅ​ជា​គម្រោង​អាទិភាព ពេលណា​ដែល អង្គការ​ដៃគូ​មក យើង ធ្វើ​ការបង្ហាញ​គេ ចំពោះ​អង្គការ​គេ​វាយ​តំលៃ និង អាច​ជួយ​យើង​បាន​ហើយ​៕

​អត្ថបទ​៖ ឈឿន ថៃ​កឿ​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise