ស្ត្រី​រងគ្រោះ​ដោយ​ហិង្សា​មាន​បញ្ហា​ផ្លូវចិត្ត​ត្រូវតែ​ទទួលបាន​សេវា​ព្យាបាល​

plovchet1 060318បញ្ហា​ផ្លូវចិត្ត​របស់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា ត្រូវតែ​ទទួលបាន សេវា​ព្យាបាល​ផ្លូវ​ចិត្ត​យ៉ាង​ចាំបាច់ នៅតាម​មណ្ឌល​សុខភាព និង អង្គការ​នានា​ដែល​ពាក់ព័ន្ធ ។​

​លោកស្រី សោ ថង​ឌី ប្រធាន​មណ្ឌល​សុខភាព​ចំការ​សំរោង មានប្រសាសន៍ថា នៅ​មណ្ឌល​សុខភាព ចំការ​សំរោង គឺ​ទទួល​ព្យាបាល​ជម្ងឺ​ផ្លូវ​វ​ចិត្ត ហើយ​ការផ្តល់​សេវា​គឺ​ផ្តល់​ជូន​គាត់​ដោយ​មុនដំបូង​គឺ​អប់រំ​ផ្លូវចិត្ត ហើយ​ផ្តល់​ថ្នាំ​អោយ​គាត់​លេប​។ មូលហេតុ​នៃ​ការ​កើត​ជម្ងឺ​នេះ​គឺ​មកពី​អំពើ​ហិង្សា​មួយចំណែក និង​មួយទៀត អាចមកពី​ការបាត់បង់ មនុស្ស​ជា​ទីស្រលាញ់​។ អាការៈ​នៃ​ជម្ងឺផ្លូវចិត្ត​គឺ មានការ​ថប់​អារម្ភ​ច្រើន ឈឺក្បាល ការ​ឆាប់​ធ្លាក់​ទឹកចិត្ត រយៈពេល​ចាប់ពី​15​ថ្ងៃ​ឡើង​ទៅ គឺ​ត្រូវតែ​មក​ទទួល​សេវា​ព្យាបាល​។​
plovchet2 060318
​លោកស្រី​បាន​បន្តថា ចំពោះ​តម្លៃ​គឺ 4500​ រៀល ពេល​ទៅ​ទទួល​ដំបូង មាន​ប័ណ្ណ​បើក​ថ្នាំ និង សៀវភៅ តាមដាន​ជម្ងឺ​ផងដែរ​។ ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​បញ្ហា​ប្រឈម​ដែល ការ​លេបថ្នាំ​មិន​ទៀត​ទាត់​, កត្តា​មួយទៀត គឺ​សង្គម​មាន​ការរើសអើង​គាត់ មួយ​វិញ​ទៀត​គឺ​គ្រួសារ​គាត់​តែម្តង​ដែល​មិន​បាន​មើលថែ មិន​បាន​លើកទឹកចិត្ត ដល់​គាត់​។ លោកស្រី​ក៏​បាន​សំណូមពរ​ដល់​គ្រួសារ និង​សង្គម​ទាំងមូល​សូម​កុំ​រើសអើង​គាត់ ហើយ​សូម​ជួយ លើកទឹកចិត្ត​គាត់ កុំ​ទុក​គាត់​ចោល​ម្នាក់ឯង​។​
plovchet3 060318
​អត្រា​នៃ​ជម្ងឺ​ធា្លក់ទឹក​ចិត្ត​បានកើនឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ហើយ​ប្រទេស​កម្ពុជា​ក៏​មាន​ជម្ងឺ​ធ្លាក់ ទឹកចិត្ត​ដែរ​។ ជា​ការពិត​ណាស់​មនុស្ស​ដែល​ធ្លាក់​ទឹកចិត្ត​ពិតជា​ត្រូវការ​នូវ​ការគាំទ្រ ការលើកទឹកចិត្ត ដើម្បី​ធ្វើឲ្យ ពួកគេ​លាចាក​ពី​ពិភព​ឯក​កោ និង គ្មាន​ក្តីសង្ឃឹម​។ យ៉ាងណា​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា ត្រូវបាន​យក ចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​ទាំង​សេវា​ផ្នែក​ច្បាប់ ការសង្គ្រោះ និង​សេវា​ផ្លូវចិត្ត​។​

​អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise