មេឃុំ​រូង​ជ្រៃ​៖ ក្នុង​ឆ្នាំ​២០១៨ ឃុំ​បាន​លើក​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​២​ភូមិ​

phoum1 050318លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ ក្នុង​ស្រុក​ថ្មគោល នៃ​ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​៖ «​ឃុំ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្នុងភូមិ​ចំនួន​ពីរ ទី​១​គឺ​ផ្លូវ​ត​ភ្ជាប់​ពី ភូមិ​បាល្ល័​ង្ក​ក្រោម ទៅកាន់ ភូមិ​ប្រគាប ប្រវែង ៤០០០​ម៉ែត្រ ដែល​ជា​គម្រោង​មូលនិធិ​របស់​ឃុំ និង គម្រោង​មួយទៀត ជា​របស់​ក្រសួង​វិស្វកម្ម​លេខ ១៧៩ កំពុងតែ​ស្ថាបនា​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ចាប់ពី​ចំណុច ឃុំ បន្សាយ​ត្រែង ទៅដល់ ឃុំ​រូង​ជ្រៃ​។​» នេះ​បើ​តាម​ការលើកឡើង ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី​០៥ ខែ មីនា ឆ្នាំ​២០១៨​។​
phoum2 050318
​លោក​មេឃុំ បាន​បន្ថែមថា​៖ «​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​ពីរ​ខ្សែរ​នេះ គឺ​ដើម្បី សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត ក្នុង​ឃុំ​រូង​ជ្រៃ ប្រជាពលរដ្ឋ ៩០​ភាគរយ ប្រកប​របរ​ធ្វើស្រែ ដូច​ច្នេះ​ការស្ថាបនា​ផ្លូវ​គឺជា​ចំណុច​ចូលរួម​យ៉ាង​សំខាន់ ក្នុង​វិស័យ​កសិកម្ម​មូលដ្ឋាន ងាយស្រួល​ដឹក​ទ​ន្និ​ផល​កសិផល​។​»
phoum3 050318
​គួរបញ្ជាក់​ថា ការអភិវឌ្ឍន៍​ផ្លូវ​ពីរ​ខ្សែរ​នេះ គឺ​មាន​ផលប៉ះពាល់​មួយ​ចំនួន​ដល់​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ បែរ​ជា​សប្បាយចិត្ត ក្នុងការ​ស្ថាប័ន​ផ្លូវ​ក្នុង​មូលដ្ឋាន ហើយក៏​បាន​ជួយ​ចូលរួម​ជា​ថវិកា និង ផ្តិតមេដៃ ឲ្យ​ការអវិឌ្ឍ​ន៍ទៅ​ដោយ​រលូន​, នេះ​បើ​តាម​ការបញ្ជាក់​របស់​មេឃុំ​រូង​ជ្រៃ​។​

​អត្ថបទ៖ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise