សង្ខេប​ព័ត​មាន​សំខាន់​ប្រចាំ​សប្តាហ៍​

Weekend 030318

 

ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ​ក្នុង សង្កាត់​វត្ត​គរ នៃ​ក្រុង​បាត់ដំបង​ 
(ថ្ងៃ​ចន្ទ័ទី ២៦ ខែ​កុម្ភៈ)

bookkolthan1 260218

ក្នុង​កម្មវិធី​មាន​ការចូលរួម​ជា​វាគ្មិន ពី​លោក សុខ ឈឿក​ចៅ​សង្កាត់​វត្ត​គរ បាន​មានប្រសាសន៍ថា អ្នក​ដែល​ប្រើប្រាស់​គ្រឿន​ញៀន ទទួល​នៅ​លទ្ធផល ៣ គឺ ១ ស្លាប់ ២ ឆ្គួត​និង​៣ ជាប់គុក ហើយ​ចំពោះ​អ្នក​ញៀន​ថ្នាំ​មួយចំនួន មិន​ស្ដាប់​ការលើក​របស់លោក​នោះទេ មួយវិញទៀត​បើសិនជា​អ្នក​ញៀន​ថ្នាំ ចូល​មណ្ឌល​អប់រំ​ហើយ ចេញ​មក​វិញ​នៅ​តែ​ប្រើប្រាស់​ទៀត​នោះ​អាច​និង​កាន់តែ​ញៀន​ខ្លាំង​លើស​ដើម​។​

ការអនុវត្ត​ន៏​គោល​ការណ៏​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ 
(​ថ្ងៃ​អង្គារ៏​ទី ២៧ ខែ​កុម្ភៈ)


goodgov27 270218​ក្នុង​កម្មវិធី​មាន​ការចូលរួម​ជា​វាគ្មិន​ពី​«​លោក វរ​:​សេនី​ទោ សៀក ភា​ នាយ​ការិយាល័​ស្ដីទី កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ផងដែរ​។​« លោក វរ​:​សេនី​ទោ សៀក ភា »​បាន​មាន​ប្រសា​ស​ន៏​ថា​៖ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​គឺ​ត្រូវតែ​ហ៊ាន រាយ​ការណ៏ហ៊ាន​សំដែង​នៅ​ផល​លំបាក់ ក្នុង​សហគម​ន៏​របស់​បងប្អូន ជូន​អាជ្ងាធរ​ដែនដី អនុវត្ត​ន៏​សេវា រក្សា​សន្ដិសុខ និង​បង្គ្រាប់​បទល្មើស​នោះ ដើម្បី​ឲ្យ​លោក​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​ចំពោះ​ការ​រាយ​កា​រាណ៏​ត្រូវបាន​រក្សា​ការសំងាត់​៕

 

ប្រធានបទ គុណភាព​សេវា​អប់រំ​កុមារ​តូច​ 
(ថ្ងៃ​ពុធ​ទី ២៨ ខែ គុម្ភ​:  ឆ្នាំ ២០១៨)

students1 280218

កញ្ញា ​ប៉ូ​រ៉ា​យ បាន​ទូរស័ព្ទ​ចូល   ក្នុង​កម្មវិធី​សន្ទនា​មតិ កាលពី​ថ្ងៃ​ពុធ​ទី ២៨ ខែកុម្ភ​: ឆ្នាំ ២០១៨ ថា ចំពោះ​សេវា​អប់រំ​កុមារ​តូចៗ​នេះ តាម​មូ​ដ្ឋា​ន​ជាក់ស្ដែង កញ្ញា​ឃើញ​មាន សាលារៀន​មួយចំនួន​ហើយ     តែ​មួយ​ចំនួន​ទៀត​ក៏​នៅ​មាន​ការ​ខ្លះ​ខាត់​សាលា​មតេយ្យ​នេះ​ផង​ដែរ ។ មួយ​វិញ​ទៀត​មាន​ឪពុក​ម្ដាយ​មួយចំនួន មិនបាន បញ្ជូន​កូន​តូចៗ​របស់ គាត់ ទៅ​រៀន​នោះទេ ព្រោះ ដោយសារតែ​ជីវភាព និង​ការ បំលាស់​ការងារ លំនៅដ្ឋាន ដូច្នោះ​ហើយ​បានជា កុមារ​តូចៗ​មិន​បាន​រៀន​និង​ចូល​រៀន​យឺត​ជាដើម​៕ 

ការ​យក​ថ្លៃ​សេវា​សុខភាព នៅតាម​មណ្ឌល​សុខភាព 
(ថ្ងៃ​ព្រហស្បតិ៏​ទី ០១ ខែ​មីនា)

idcard1 010318​ក្នុង​កម្ម​វី​ធី​នេះ​ដែរ​បាន «​លោកស្រី សោ ថង​ឌី ប្រធាន​មណ្ឌល​សុខភាព ចំការ​សំរោង​» បាន​ឆ្លើយតប​និង​កម្មវិធី​សន្ទនា​មតិ​យើង​ថា​នៅ​មណ្ឌល​សុខភាព​របស់​លោកស្រី  បាន​យក​ទុកចិត្ត​និង​ផ្ដល់​តម្លៃ   ថ្លៃ​ជាង​សេវា ដែល​បង់​ថ្លៃ​ទៅ​ទៀត កាលណា បានឃើញ​បណ្ណ័ បស​ស និង​ប័ណ្ណ​មូល​ធី​សមធ​ម៏​នេះ​។    ហើយ ក្នុង​ប័ណ្ណ​នេះ​ការព្យាបាល​វិញ​សោត យក​តំលៃ​ត្រឹមតែ​៤០០០​រៀល​ទេ ចឹង​វា​មាន​តម្លៃ​ទាប់​ជាង​គេ និង​ងាយស្រួល​ដល់​ពល​ដល់​រដ្ឋ​ក្រីក្រ​ដែល​មាន​ប័ណ្ណ នេះ​។

ដំណោះស្រាយ​ផលប៉ះពាល់​គម្រោង​អភិវឌ្ឍ​ន៏​សាងសង់​ទំ​នប​ស្ទាក់​ទឹក​សាលា​តា​អន 
(ថ្ងៃ​សុក្រ ទី​០២​ខែ កុម្ភះ  ឆ្នាំ ២០១៨)

 

Ta on 02 03 18A​ចំពោះ ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។ ទំនប់​នេះ​គឺ​ស្ទាក់​ទឹកស្ទឹង​សង្កែ ដើម្បី​យក​ទឹក​ស្រោច​ស្រព្វ​ផ្នែក​កសិកម្ម និង​ត្រូវបាន​គេ​រំពឹងថា ក្លាយជា​តំបន់​ទេសចរណ៍​ផងដែរ ។ ចំណែក​ដំណើរការ​សាងសង​ទំនប់​នេះ គឺ​ត្រូវបាន ដំណោះស្រាយ​ផលប៉ះពាល់ ផ្ទះសំបែង ដីធ្លី​របស់​ពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ​នោះ ។

​លោក ឌី ឃិន ដែល​មានផ្ទះ ត្រូវ​ប៉ះពាល់ តំបន់​សាងសង់​ទំនប់ បាន​រៀបរាប់​ថា កន្លងទៅ​មាន ក្រុម​ចុះ​វាស់វែង​រួចហើយ​ដែរ ។ ចំណែក​រូប​លោក គ្មាន​អ្វី​តវ៉ា​នោះឡើយ ដោយសារ​ការសង​សំណង នៃ​ផល​ប៉ះពាល់ អាច​ទទួលយកបាន ប៉ុន្តែ​ជាក់ស្តែង​នោះ លោក​ក៏​មិនទាន់​ដឹង​នោះដែរ​។ តែ​យ៉ាងណា លោក​សូមអោយ​មាន​ការដោះស្រាយ​ជូន ពលរដ្ឋ សម្រប ដូច​អ្វី​ដែល​បានលើកឡើង គឺ​លោក និង​ពលរដ្ឋ​រង​ប៉ះពាល់ មិន​អ្វី​តវ៉ា​នោះ​ឡើយ ។​

​រីឯ លោក គោ គង់ អនុ​ភូមិ​ព្រែក​កញ្ច្រែង ដែល​មានផ្ទះ​ក្បែរ​ទំនប់​នោះដែរ រៀបរាប់ថា សម្រាប់​ពលរដ្ឋ​រស់នៅ ត្រូវ​តំបន់​ផលប៉ះពាល់ គឺ​យល់ព្រម តាម​ការដោះស្រាយ​សំណង របស់​រដ្ឋ ។ លោក​លើកឡើង​បែប​នេះ ដោយសារ ការចុះវាស់វែង គេ​សង​តាំងពី ដំណាំ​ផ្សេងៗ ថែម​ទៀត ហើយ ពលរដ្ឋ​រស់​នៅ​ទីនេះ រងចាំ​តែ​ការអនុវត្តន៍​ជាក់ស្តែង​ប៉ុណ្ណោះ​។

​ទាក់ទង​បញ្ហា​នេះ លោក ម៉ៅ សុខសាន្ត អនុប្រធាន​ការិយាល័យ ឧតុនិយម នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក នៅ​ថ្ងៃ​ទី ០២ មីនា ឆ្នាំ ២០១៨ ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ស្ទាក់​ទឹក សាលា​តា​អន គឺ​មាន​ផលប៉ះពាល់ ពរល​ដ្ឋ​រស់នៅ ប្រលាយ​ដូនទាវ ប្រមាណ ៧២២ ឯកសារ និង ប្រលាយ​ស្នោ​៥៧២ ឯកសារ ។ លោក​ថា​ពលរដ្ឋ​ទទួលបាន បណ្ណ័​ចុះ​វាស់វែង​រួចហើយ រង​ចាំតែ គោលការណ៍​ពី​ក្រសួង ដើម្បី​ទទួលបាន​ថវិការ ដោះដូរ ។ លោក​បញ្ជាក់ថា សម្រាប់​ពលរដ្ឋ មិន​ការតវ៉ា​អ្វី​នោះឡើយ ។​

​កន្លងទៅ លោក ឡុង ផល​គុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង មានប្រសាសន៍ថា ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន គឺជា​ទស្សនៈ​វិស័យ របស់​ក្រសួង​ធនធានទឹក និង​រាជរដ្ឋាភិបាល អំពី​សារៈសំខាន់ ក្នុងការ​ស្ទាក់​ទឹក​មិន​អោយ ហូរ​ទៅ​ផ្នែក​ខាងក្រោម អស់ ដោយ​ទុក​ប្រើប្រាស់ សម្រាប់​ដំណាំ​កសិកម្ម ។ លោក​បន្ថែមថា តាម​គម្រោង និង​ធ្វើ​ទ្វា​ទឹក​សម្រាប់​អោយ​ត្រី ធ្វើចរាចរ ចុះឡើង ផងដែរ ។​

​ម្យ៉ាងទៀត​លោក​ថា នៅពេល​មាន​ទំនប់​នេះ សាងសង់​រួច កាន់តែ​លើក​មុខមាត់​បន្ថែមទៀត សម្រាប់​ក្រុង​បាត់ដំបង ដោយសារ​ទឹកស្ទឹង​សង្កែ​និង​ច្រើន ហើយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បន្ថែមទៀត ។ លោក​បន្តថា គម្រោង​ការសាងសង់​នេះ គឺ​មាន​ការចុះ​សិក្សា​រួចហើយ ដោយ​គ្រាន់តែ​រងចាំ​ពេលវេលា ប៉ុណ្ណោះ​ក្នុង​ការសាងសង់ ដោយ​ក្រុមហ៊ុន​កូរ៉េ Yooshin និង K water  ។  

​គម្រោង​អភិវឌ្ឍន៍​សាងសង់​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣៧,០៨៦,៣៦៣ ដុល្លា មាន​ផ្ទៃដី​ស្រោចស្រព​ជាង ១០,៤០០ ហិកតា ដែល​មាន​ប្រឡាយ​សរុប​ប្រវែង ១៥​គីឡូម៉ែត្រ ។ នៅពេល​ដែល​គម្រោង​នេះ​ត្រូវបាន​សាងសង់​រួចរាល់ ការរំពឹង​ទុក​ថា​ក្រុង​បាត់ដំបង​នឹង​មាន​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ និង​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​រដូវប្រាំង និង​រដូវវស្សា ។​

Ta on 1 020318

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise