ភាពខុស​គ្នា​នៃ​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប ស ស​) និង ប័ណ្ណ​មូលនិធិ​សមធម៌ ពេល​ទៅ​ទទួល​សេវា​សុខភាព

idcard1 010318នៅ​ទូទាំង​ខេត្ត​បាត់ដំបង​មាន​មណ្ឌល​សុខភាព​ប្រមាណ​ជាង​៧០ ប៉ុណ្ណោះ​ក្នុង​ការផ្តល់​សេវា​សុខភាព​ទៅកាន់​ប្រជាពលរដ្ឋ​។ ពលរដ្ឋ​ដែល​ក្រីក្រ​ត្រូវបាន​ផ្តល់ជូន​ប័ណ្ណ​មូលនិធិ​សមធម៌ ដោយ​មន្ទីរ​ផែនការ និង អាជ្ញាធរ​ឃុំ​សង្កាត់ ចំណែក​ប័ណ្ណ ប ស ស ត្រូវបាន​ផ្តល់​ទៅកាន់​ពលរដ្ឋ កម្មករ​និយោជិក​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​។
idcard2 010318idcard3 010318
​លោកស្រី សោ ថង​ឌី ប្រធាន​មណ្ឌល​សុខភាព ចំការ​សំរោង​ក្រុង​បាត់ដំបង​បាន​ប្រាប់ថា​៖ ចំពោះ​ប័ណ្ណ​ទាំងពីរ​នេះ​សូម​ពលរដ្ឋ​កុំ​មាន​ការយល់ច្រលំ​ព្រោះ ប ស ស គឺជា​ប្រភេទ​ប័ណ្ណ​មួយ​សន្លឹក​ដែលមាន​បិទ​រូបថត​របស់​សមាជិក​គ្រួសារ​ណា​ម្នាក់ ផ្តល់​ទៅ​កាន់​គ្រួសារ មាន​សមាជិក​ជា​កម្មក​រ​និយោជិក​ក្នុង​វិស័យ​ឯកជន ហើយ​នៅពេល​ដែល​យក​ប័ណ្ណ​នោះ​ទៅ​ប្រើប្រាស់​ក្នុង​ការទទួល​សេវា​សុខភាព​គឺ​បាន​ចំពោះ​តែ​អ្នក​ដែល​មាន​បិទ​រូបថត​នៅលើ​ប័ណ្ណ​នោះ​តែប៉ុណ្ណោះ សមាជិក​ផ្សេងទៀត​ក្នុង​គ្រួសារ​មិន​អាច​ប្រើប្រាស់​ប័ណ្ណ​នោះបានទេ ចំណែកឯ​ប័ណ្ណ​មូលនិធិ​សមធម៌​វិញ ដែល​ផ្តល់ជូន​ដល់​គ្រួសារ​ក្រីក្រ គឺ​មាន​ការបញ្ជាក់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន មាន​បិទ​រូប​សមាជិកគ្រួសា​រទាំ​ង​អស់​នៅ​លើ​នោះ ហើយ​ពេល​ទៅ​ទទួល​សេវា​សុខភាព ដោយ​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​មាន​សិទ្ធ​ក្នុង​ការប្រើប្រាស់​ប័ណ្ណ​នោះ ដោយ​មិន​មាន​គិត​ថវិកា​អ្វី​នោះ​ទេ​។​

​អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise