ប្រជាពលរដ្ឋ​មួយចំនួន​៖ ការផ្តល់​ការអប់រំ​កុមារ​តូច​នៅមានកម្រិត​

students1 280218ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ​ថា​៖ «​ការផ្តល់​គុណភាព​អប់រំ​ដល់​កុមារ​តូច មិនទាន់​មាន​ភាពល្អប្រសើ​រ​នៅឡើយ តាម​តំបន់ មួយចំនួន ជាពិសេស​នៅ​ជនបទ​។​»

​លោក ជុំ ជិត ប្រិយមិត្ត​កម្មវិធី «​សន្ទនា​មតិ​» បាន​លើកឡើង​ថា​៖ «​ក្នុងពេល​បច្ចុប្បន្ន ក្រប​ខណ្ឌ​ធានា​គុណភាព​មិន​ទាន់​បាន​រៀបចំ និង មានតែ​គ្រូ​មត្តេយ្យ​សិក្សា​នៅ​សាលាសាធារណៈ ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​។ គ្រូ​មត្តេយ្យ​សិក្សា​សហគម​ន៍ និង ក្រុម​ម្តាយ​បង្គោល នៃ​កម្មវិធី​អប់រំ​កុមារ​តូច​តាម​ផ្ទះ តាម​ខ្នង​ផ្ទះ​បាន​ទទួល​ការ​បំប៉ន​តិចតួច សម្ភារៈ​រៀន និង បង្រៀន​នៅ​មាន​កម្រិត នឹង​ការអភិវឌ្ឍ​សម្ភារៈ​រូបវ័ន្ត​មត្តេយ្យ​សិក្សា​សហគមន៍​មិនទាន់​ជា​ចំណុច​អាទិភាព​នៅឡើយ​។​»

​គួរបញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ កុមារ​អាយុ ៥​ឆ្នាំ ៥៦,៤៩ ភាគរយ បាន​ចូលរៀន​ក្នុង​កម្មវិធី​អប់រំ​កុមារ​តូច ធៀប​នឹង​ឆ្នាំ​សិក្សា​២០០៨-២០០៩ មាន​ត្រឹមតែ ៣៥ ភាគរយ ។ កុមារ​អាយុ ៣-៤ ឆ្នាំ​បាន​ចូលរៀន ២១,២៣ ភាគរយ ។ ប៉ុន្តែ​ការទទួលបាន​សេវា​អប់រំ​កុមារ​តូច​អាយុ ០ ទៅ​ក្រោម ៣ ឆ្នាំ សម្រេច​បាន​តែ ៣,១៩ ភាគរយ​ប៉ុណ្ណោះ​។​

​វឌ្ឍនៈភាព​កើតឡើង​ដោយសារ​ការពង្រីក​ចំនួន​សាលា​មត្តេយ្យ​សិក្សា​សហគមន៍ ថ្នាក់​មត្តេយ្យ​ក្នុង បឋមសិក្សា មត្តេយ្យ​ឯកជន និង កម្មវិធី​អប់រំ​កុមារ​តូច​តាម​ផ្ទះ​តាម​ខ្នង​ផ្ទះ​។ ទោះជា​យ៉ាងណា វិសាលភាព​នៃ​ការពង្រីក​នេះ​នៅមានកម្រិត​នៅឡើយ​ដោយសារ​កង្វះ ធនធាន​រូបវ័ន្ត និង ហិរញ្ញវត្ថុ ព្រមទាំង​សមត្ថភាព​។ តម្រូវការ​នឹង​គុណភាព​នៃ​សេវា​អប់រំ​នៅ​កម្រិត​នេះ​នៅមានកម្រិត និង មាន​គម្លាត​រវាង​ទីតាំង​ភូមិសាស្ត្រ​មួយ​ទៅ​ភូមិសាស្ត្រ​មួយទៀត ជាពិសេស​នៅ​តំបន់​ដែល​មាន​ការ​ចូល​រៀន​នៅ​បឋម​សិក្សា​មាន​កម្រិត​ទាប និង បោះបង់​ការសិក្សា​ខ្ពស់​។ អនុវិស័យ​នេះ​បាន ផ្តោត​ការយកចិត្តទុកដាក់​តិចតួច​លើ​បញ្ហា អាហារ​រូបត្ថ​ម្ភ ការ​គាំពារ និង សុខភាព​របស់​កុមារ​តូច​។​

​អត្ថបទ​៖ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise