ពលរដ្ឋ​សូមអោយ​អាជ្ញាធរ បង្កើន​ការអនុវត្ត​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយមាន​ប្រសិទ្ធភាព​

goodgov27 270218គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មាន ៩​ចំណុច ដែល​ពលរដ្ឋ​ចង់​អោយ​អាជ្ញាធរ​អនុវត្ត​អោយបាន​ល្អ ជៀសវាង​កើតមាន អសន្តិសុខ​ក្នុង​មូលដ្ឋាន ពិសេស​ការ​លេងល្បែង​កន្ទុយលេខ​, បៀ​រ​, ឃើញ​មាន​លេង​ហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​យកចិត្តទុកដាក់ ស៊ីសំណូល សូកប៉ាន់ ឃុបឃិត​ជាមួយ​អ្នកបើក ឬ មេ​ជា​ដើម ដែល​មើលទៅ​ការអនុវត្ត​គោលការណ៍​ទាំង ៩​ចំណុច​គ្មាន​ប្រសិទ្ធភាព​សោះ ដែល​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ សង្គម កើត​មាន​បញ្ហា​ហិង្សា និង ចំណាកស្រុក​ជាដើម​។​
goodgov4 270218goodgov2 270218
​ព្រះ​តេជគុណ សា​រ៉ា​យ មាន​សង្ឃដីកា​ថា​៖ នៅ​នឹង​របង​វត្ត នៅ​ស្រុក​គាស់ក្រឡ ឃើញ​លេងល្បែង​បៀ​រ អាប៉ោង យ៉ាង​គគ្រឹក​គ្រែងតែ​មិនឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​សោះ​ហើយ​ទៅ​គ្រាន់តែ​ទៅ យក​លុយ​ហើយ អោយ​លែង​បាន​ដដែល​វា​ហាក់បីដូចជា អនាធិបតេយ្យ​ខ្លាំងណាស់​សូម​អោយ​អាជ្ញាធរ​ថ្នាក់លើ​មាន​វិធាន ការដោះស្រាយ យ៉ាងណា​ចំពោះ​ការឃុបឃិត របស់​មន្ត្រី​មូលដ្ឋាន​មួយចំនួន​ដែល​មិន​គោរព​តួនាទី គិតតែ​លុយ ជា​ធំ​បែប​នេះ​។
goodgov3 270218
​ឆ្លើយតប​ការលើកឡើង​នេះ លោក​វីរៈ​សេនី​ទោ សៀក ភា នាយការិយាល័យ​ស្តីទី កម្រិត​ស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឆ្លើយតប​ថា​៖​ លោក​ទទួលស្គាល់​ចំពោះ​បញ្ហា​ល្បែងស៊ីសង​នៅក្នុង​ខេត្ត បាត់ដំបង ពិសេស​ល្បែង​កន្ទុយលេខ ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​តែ​កើត តែ​យើង​បាន​ការយកចិត្តទុកដាក់ យ៉ាងខ្លាំង​ពី​ឯកឧត្តម​ស្នងការ​ខេត្ត ក្នុង​ការចុះ​បង្ក្រាប ដូច​ភ្លៀងរលឹម និង​អនុវត្ត​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយមាន​ប្រសិទ្ធភាព ហើយ​ក៏​នៅ​មាន​ភាពខ្វះខាត​ខ្លះៗ​ដែរ​តែ​លោក​ក៏​សុំអោយ​មាន ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែរ ការរាយការណ៍​ពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន បើ​ឃើញ​មានការ​ខុប​ខិត សូកប៉ាន់​នានា​ចំពោះ​មន្ត្រី មួយចំនួន ដោយ​យើង​មាន​រក្សា​ការសម្ងាត់​ជូន​។​

​អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise