សង្កាត់​វត្ត​គរ​៖ ការធ្វើ​បាត់​សំបុត្រ​អត្រានុកូលដ្ឋាន ឬ រហែក​ហើយ​មិន​អាច​ធ្វើ​ឡើង​វិញ​ត្រឹម​សង្កាត់​ទេ​

bookkolthan1 260218លោក ជុំ ជិត រស់នៅ​ក្នុង​បាត់ដំបង បាន​ចូល​រូ​ម​នៅក្នុង «​សន្ទនា​មតិ​» បានលើកឡើង កាលពី​រសៀល​ទី​២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ មាន​ជា​សំនូមពរ និង សំនួរ​ថា​ពលរដ្ឋ​ខ្លះ​បាន បាត់​សំបុត្រកំណើត ឬ​ បាត់រ​ហែក​ជាដើម តើ​ពួក​បាន​គាត់​អាច​ធ្វើ​វិញ​បាន​អត់​?

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក សុខ ឈឿក ជា​ចៅសង្កាត់​វត្ត​គរ បាន​លើ​ឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថា​ការងារ​នេះ​ជា​ការងារ​សំខាន់ ហើយ​វា​ជា​ឯកសារ​ចាំបាច់​ដែល​ត្រូវ​មាន​ពី​កំណើត ត្រូវ​មាន​សំបុត្រ​មរណ​:​ភាព និង រៀបការ​ជា​ដើម​។ ហើយ​អ្វី​ដែល​សំខាន់​នោះ ត្រូវ​មាន​សំបុត្រ និង សំបុត្រ​មរណៈ ហើយ​ត្រូវ​ធ្វើឲ្យ​ទាន់ពេលវេលា និង ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​។​
bookkolthan2 260218
​នៅ​សង្កាត់​របស់​លោក កាលពី​ឆ្នាំ​២០០៥ ធ្លាប់​បាន​ទៅ​ធ្វើ​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​តែម្ដង លោក​ថា​ក្នុង​ការធ្វើ​នោះ​ក៏​មាន​ការខុសឆ្គង​ដែរ ពី​១០% ទៅ ១៥% ដូច​ជា​ខុស​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ពី​ព្រោះ​មន្ដ្រី​ជំនាញ់​កាល​នោះ​ចេះ​តែ​ធ្វើ​ទៅ​។ តែ​លោក​ចៅសង្កាត់​ថា​បច្ចុប្បន្ន​នេះ ច្បាប់​មិន​ឲ្យ​ចៅសង្កាត់ ឬ មេឃុំ​មិន​អាច​ចេញ​ជា​លើក​ទី​២​បានទេ គឺ​ត្រូវ​មានទោស តែ​សំបុត្រ​ដែល​បាត់​នោះ វា​អាច​មាន​នៅ​សៀវភៅ​ភ្លោះ របស់​គេ​ហើយ នៅពេល​ផុត​ឆ្នាំ​គេ​បញ្ជូន​សៀវភៅ​នេះ​ទៅ​ស្រុក និង ខេត្ត​ជា​អ្នក​រក្សាទុក​វិញ ហើយ​នៅ​មិន​មាន​ទៀត​ទេ​ចឹង បងប្អូន​ដែល​បាត់​អាច​ទៅ​រក​សំបុត្រ​កំណើត បាន​នៅ​ខេត្ត និង​ស្រុក​បងប្អូន​រស់នៅ​៕

​សូមបញ្ជាក់​ថា បើ​ប្អូន​ណា​ដែល​បាន​បាត់ និង ខូច​ឬ​រហែក សំបុត្រកំណើត ពលរដ្ឋ​អាច​ទៅ​រក​នៅ​សាលាស្រុក និង សាលាខេត្ត​របស់​បងប្អូន​បាន​ហើយ​គេ​នឹង​ពិនិត្យ​ធ្វើឲ្យ​បងប្អូន​ឡើងវិញ​។​

​អត្ថបទ​៖ ឈឿន ថៃ​កឿ​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise