លោក ប៊ី បេងស៊ តំណាងមន្ទីរពេទ្យបង្អែក រកា នៅឃុំ រកា ស្រុក សង្កែ ខេត្ត បាត់ដំបង៖ «សំណូមពរឲ្យ ក្រសួងសុខាភិបាលពន្លឿន ក្នុងការជួសជុលអាគារដែលរងខូចខាតដោយភ្លើងឆេះ សាងសង់អាគារថ្មី ដើម្បីបន្តការផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋ មានភាពល្អប្រសើរឡើង។ បច្ចុប្បន្ន នៅមន្ទីរពេទ្យបង្អែករកា ប្រជាពលរដ្ឋសប្បាយចិត្តក្នុងការទៅទទួលសេវាព្យាបាល ដោយសារនៅទីនោះ មានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដូច្នេះធ្វើឲ្យកំណើននៃអ្នក ទៅស្វែងរកសេវាសុខាភិបាល មានកើនឡើង មិនត្រឹមតែពលរដ្ឋនៅក្នុងឃុំនោះទេ គឺមានពលរដ្ឋនៅឃុំដ៏ទៃ ទៅស្វែងរកសេវាទៀតផង។» នេះបើតាមការលើកឡើង ក្នុងកម្មវិធី «សន្ទនាមតិ» ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ។

ពលរដ្ឋមួយរូបរស់នៅ ឃុំរកា បានលើកឡើងថា៖ «ក្នុងនាមជាពលរដ្ឋមួយរូបក្នុងមូលដ្ឋាន ក៏សំណូមពរឲ្យ បានមានការជួសជុលអាគារដែលខូចខាត និង សាងសង់ឡើងវិញដែរ ព្រោះអ្នកដែល ទៅស្វែងរកព្យាបាលសុខភាព គឺមានការកើនឡើង។ »
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ៧ មករា ឆ្នាំ២០១៨ អាគារមន្ទីរពេទ្យបង្អែករកា នៅក្នុងឃុំរកា ដែលជាទីតាំងរក្សាទុកនូវឯកសារ សម្ភារៈពេទ្យ និង ថ្នាំវ៉ាក់សាំងសម្រាប់ថែទាំអ្នកជំងឺ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់នាវេលាពាក់កណ្ដាលអធ្រាត្រ ។ បញ្ហានេះធ្វើឲ្យប៉ះពាល់ ចំពោះការផ្តល់សេវា ព្យាបាល ទៅកាន់ប្រជាពលរដ្ឋមួយផ្នែក ហើយក៏ជាបញ្ហាចង់ឲ្យក្រសួងថ្នាក់លើ ពន្លឿនក្នុងការ ដោះស្រាយ។
អត្ថបទ៖ ហ៊ាន វាសនា