ក្មេងៗ​ផ្ទុក​មេរោគ​អេដស៍​ទាមទា​អោយ​មាន​ការ​ជម្រុញ​យ៉ាងខ្លាំង​ពី​មាតាបិតា ដើម្បី​បន្ត​ការសិក្សា​

YoungAid4 121017ក្មេងៗ​ផ្ទុក​មេរោគ​អេដស៍​ត្រូវបាន​យកចិត្តទុកដាក់ និង​ជម្រុញ​យ៉ាងខ្លាំង​ពី​ឪពុកម្តាយ អាជ្ញាធរ​ដែនដី ដែល​ធ្វើអោយ​ក្មេងៗ​ទាំងនោះ មាន​ការសប្បាយ និង មិន​ចង់​បោះបង់​ការសិក្សា​ឡើយ​។ កុមារី​ដែល​ផ្ទុក​មេរោគ​អេដស៍​មួយរូប បាន​ប្រាប់​អោយដឹងថា សព្វថ្ងៃ​ប្អូន​រៀន​ថា្នក់​ទី 6 ប្អូន​មិនមាន​អារម្មណ៍​ចង់​បោះបង់​ការសិក្សា​ទេ ព្រោះ​ពេល​ទៅ​សាលា​គឺ​ប្អូន សប្បាយរីករាយ មិន​មាន​ការរើសអើង និង មាន​ការយកចិត្តទុកដាក់​ពី​លោកគ្រូ អ្នកគ្រូ​ផងដែរ​។ ហើយ​ប្អូន​តាំងចិត្ត​ថា​នឹង​ខំរៀន​ដើម្បី​អោយ​បាន​ការងារ​ធ្វើ​នៅ​ពេល​ខាងមុខ​។
YoungAid2 121017
​ចំណែកឯ ប្រជាពលរដ្ឋ​មួយ​រូប ដែល​អ្នកស្រី​បាន​ផ្ទុក​មេរោគ​អេដស៍ ព្រមទាំង​កូនស្រី​មួយ​រូប​ដែរ អ្នកស្រី​បាន​ប្រាប់​អោយដឹង​ពី​ដំបូង​កូនស្រី​អ្នកស្រី គឺ​បាន​ប៉ះពាល់​អារម្មណ៍​ដែរ បន្ទាប់​ដឹងថា​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​មិន​ចង់​ទៅ​រៀន​ទេ​។ តែ​ក្នុង​នាម​អ្នកស្រី​ជា​ម្តាយ​មួយរូប អ្នកស្រី​តែងតែ​ង ជម្រុញ​លើកទឹកចិត្ត និង ពន្យល់​ប្រាប់​ហេតុផល​ជា​ច្រើន​ពី​សារៈសំខាន់​នៃ​ការសិក្សា​។ រហូតមកដល់​ពេលនេះ​កូ​នអ្នស្រី រៀន​ដល់​ថ្នាក់​ទី 5​ហើយ​។

​ទាក់ទិន​នឹង​កា​រៃ​ម្រុញ​ការសិក្សា​របស់​ក្មេង​ផ្ទុក​មេរោគ​អេដស៍​នេះ​ផង​ដែរ លោក វិន បិត ប្រធាន​ភូមិ​រការ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ភូមិ​តែងតែ ជួយ​ជាប់​ជានិច្ច មិនថាតែ​ការលើកទឹកចិត្ត ការស្វែងរក​ជំនួយ​នោះទេ ធ្វើ​យ៉ាងណា​ដើម្បី​កុំ​អោយ​ក្មេង​ផ្ទុក​មេរោគ​អេដស៍​ទាំងអស់​បោះបង់​ការសិក្សា​។
YoungAid3 121017
​លោក​បន្ថែមថា ក្មេងៗ​ដែល​បោះបង់​ការសិក្សា​ភាគច្រើន​គឺ​មិនមែន​មកពី មាន​ការរើសអើង បាក់​ទឹកចិត្ត ឬ​អ្វី​នោះ​ទេ តែ​ដោយសារ​តែ​ជី​ភាព​ខ្វះខាត​របស់​ឳ​ពុក​ម្តាយ​។ លោក​បាន​បន្តថា ចំពោះ​បញ្ហា​នេះ​លោក​នឹង​ខំ​ស្វែងរក​ជំនួយ​បន្ត ដើម្បី​ផ្គត់ផ្គង់​ជា​សំភា​រះ​សិក្សា​ជាដើម​។

​បើ​ទោះបី​មាន​អង្គការ ឬ​ការជួយជ្រុំជ្រែង​យ៉ាង​ណា​ពី​អាជ្ញាធរក៏​ដោយ តែ​ក្មេង​ដែល​ផ្ទុក​មេរោគ​អេដស៍​ទាំង​នៅ​តែ​ប្រឈម​នឹង​ការ​បោះបង់​ការសិក្សា ដោយសារតែ​ជីវភាព​គ្រួសារ និង មិន​មាន​ការ​ជម្រុញ​ពី​មាតាបិតា​បន្ថែម​។ ដូចនេះ​ទាល់តែ​មាន​ជម្រុញ​ខ្លាំង​ពី​គ្រួសារ​ខ្លាំង ទើប​ក្មេង​ទាំងនោះ​អាច​បន្ត​ការសិក្សា​ទៅមុខទៀត​។

​អត្ថបទ​៖ ស៊ុំ សម្ផស្ស​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise