ល្បែងស៊ីសង​ក្នុង​ខេត្ត​បាត់ដំបង​នៅតែ​មាន​លេង បើទោះជា​មាន​ការបង្ក្រាប

Game1 111017ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ការព្រួយបារម្ភ ពី​ការរីក​រាលដាល​នៃ​ល្បែងស៊ីសង​ពិសេស​គឺ​ល្បែង​ឆ្នោត មិន​ថា​ទីក្រុង និង ជនបទ ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្លួនឯង​នឹង​សង្គមជាតិ​ទាំងមូល ពិសេស​គឺ​ធ្វើអោយ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មិន​មាន​ប្រសិទ្ធភាព ។​
Game2 111017
​ការលើកឡើង​នេះ​នៅក្នុង កម្មវិធី «​សន្ទនា​មតិ​» នៅ ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៧ ។ ប្រិយមិត្ត​មួយរូប​រស់នៅក្នុង ស្រុក​បរវេល លោក រ៉ា ហ៊ុល ប្រាប់ថា​៖ ប្រធានបទ​ល្បែងស៊ីសង​នេះ វា​ជា​ប្រធានបទ​ក្តៅ​នាពេល​បច្ចុប្បន្ន ដែល​យើង​ឃើញ​មាន​ទាំង​ការផ្សព្វផ្សាយ តាមរយៈ​ទូរទស្សន៍​ផង​នោះ ហើយ​ពលរដ្ឋ​ហាក់​មិន​ខ្លាចរអា និង ការអនុវត្ត​ច្បាប់​នោះទេ យ៉ាងណា​លោក​សូមអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​អោយមាន​ប្រសិទ្ធភាព​។
Game3 111017
​ចំណែកឯ​លោក មេសា រស់​នៅក្នុង​ស្រុក​សំឡូត​បានឲ្យដឹងថា​៖ ការអនុវត្តន៍​របស់ អាជ្ញាធរ នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ឃើញ​ចាប់​ហើយ លែង​មកវិញ ហើយ​លេង​លើស​ដើម នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើអោយ​ពលរដ្ឋ​ដែល​លេងល្បែង​នោះ​ហាក់​មិន​ខ្លាច​សមត្ថកិច្ច​សោះ បើទោះជា​មាន​ធ្វើ​កិច្ចសន្យា​ក៏​នៅតែ​លេង​ដដែល ។​
Game4 111017
​ជុំវិញ​បញ្ហា​នេះ លោក​វីរៈ​សេនីយ៍​ទោ សៀក ភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្ត ប្រាប់ថា​៖ បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​គឺ​សុទ្ធ​ខុសច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​មាន​ភារកិច្ច​យ៉ាងសំខាន់​ក្នុង​ការអនុវត្ត​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បច្ចុប្បន្ន​ស្នងការ​នគរបាល​ខេត្ត​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​អោយ​កាន់តែ​ល្អ​ផង​ដែរ ។ លោក​បន្ថែមថា​៖ សូមអោយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​អនុវត្តន៍​ការបង្ក្រាប​ល្បែងស៊ីសង​ទាំងអស់ ពេល​អនុវត្ត ទោះ​រៀងចាល ឬ មិន​រៀងចាល សូមអោយ​មាន​ឯកសារ​ត្រឹមត្រូវ ដើម្បី​ថ្នាក់​ខេត្ត​មាន​ភាពងាយស្រួល​ក្នុង​ការអនុវត្តន៍​ច្បាប់​បន្ត ។​

​អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise