មនុស្ស​ចាស់​ស្ថិតក្នុង​ជីវភាព​ក្រីក្រ កំពុង​ជួប​ការលំបាក​

Older1 101017មនុស្ស​ចាស់ជរា​គ្មាន​កូនចៅ មើលថែ​ត្រូវបាន​គេ​សង្កេតឃើញថា រស់​នៅ​កំពុង​ជួប​ការលំបាក ផ្នែក​សេដ្ឋកិច្ច សុខភាព សំខាន់​គ្មាន​អ្នក​មើល​ថែ​នៅពេល​ឈឺ​ម្តងៗ​។ អ្នក​ខ្លះ​រស់នៅ​តែលតោល និង រស់នៅ​ក្នុង​វត្ត ជួយ​កិច្ចការងារ​ក្នុង​វត្ត ជាដើម ។

​លោក យាយ កែវ ង៉ា អាយុ ៧៨​ឆ្នាំ រស់នៅ​ក្នុង​វត្ត​ដំរី​ស បាន​រៀបរាប់ ពី​ការលំបាក រស់នៅ​ម្នាក់ឯង ពេល​ឈឺ​ម្តងៗ មានតែ​អ្នកជិតខាង​ជួយ​មើល​តែប៉ុណ្ណោះ​។ ចំណែក លុយកាក់ មាន​សប្បុរសជន គេ​ឃើញ​អាណិត​គឺ​ឧបត្ថម្ភ​ខ្លះៗ​គ្រាន់តែ​រស់​។ លោកយាយ​សំនូមពរ​អោយ​សប្បុរសជន ចូលរួម​ជួយ បន្ថែមទៀត ដល់​មនុស្ស​ចាស់ជរា ពិសេស អ្នក​គ្មាន​កូនចៅ មិនដឹង​រស់នៅ​ពឹង​អ្វី​នោះឡើយ​។​
Older3 101017ចំណែក លោក ឈន សា​មេ​ត ប្រធាន​សមាគម​សហព័ន្ធ​ទ្រទ្រង់​មនុស្ស​ចាស់​មួយរូប​ថ្លែង​ទទួល ស្គាល់​មនុស្ស​ចាស់​មួយ​ចំនួន​នៅពេល​បច្ចុប្បន្ន​នេះ កំពុង​ជួប​ការលំបាក ផ្នែក​សុខភាព ការ​ចឹញ្ចឹមជីវិត និង ការទទួល​បន្ទុក​មើលថែរ​ចៅ​ជាដើម​។ លោក​បន្តថា​បច្ចុប្បន្ន​នេះ នៅតាម​ឃុំ គឺ​មាន​បង្កើត សហគម​មនុស្ស​ចាស់​ដើម្បី​ជួយ​ដល់​មនុស្ស ចាស់ នៅ​ពេល​ឈឺ ឬ មាន​កម្មវិធី​អប់រំ​សុខភាព​ជា​ដើម ។​
Older2 101017
​ទាក់ទង​បញ្ហា​នេះ លោក ហាក់ ចំរើន មន្ត្រី​ការិយាល័យ នៃ​មន្ទីរ​សង្គមកិច្ច​យុវ​សម្បទា ខេត្ត​បាត់ដំបង បច្ចុប្បន្ននេះ​មន្ទីរ​បាន​រៀបចំ​បង្កើត​សមាគម​បាន​រហូត ៧០ សមាគម នៅតាម​ឃុំ​សង្កាត់ ។ លោក បន្តថា ការបង្កើត​សហគម​នេះ នឹង​អាចជួយ​ដល់​មនុស្ស​ចាស់​ទូទាំង​ខេត្ត​។

​រីឯ លោក ទំ វី​រ៉ា នាយក​ប្រត្តិបត្ត​នៃ​អង្គការ​មនុស្សចាស់​កម្ពុជា យល់ថា​ដើម្បី​អោយ​មនុស្ស​ចាស់​មាន ភាពល្អប្រសើរ​ឡើង រស់​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​ថា មនុស្ស​ទូទៅ​គួរ​ចាប់អារម្មណ៍​ធ្វើបុណ្យ ជាមួយ មនុស្ស​ចាស់​ទូរ​គត់ នៅ​តាម​វត្ត​ជាដើម ។ មួយវិញទៀត លោក​ថា​ប្រសិនបើ កាក​ក្រ​បាទ ក្រហម ផ្តោត​លើ​ការជួយ​មនុស្ស​ចាស់​ទីទាល់ក្រ​ទៀត​កាន់តែ​ល្អ ។

​ចំណែក​គោលនយោបាយ​ថ្នាក់ជាតិ​ស្តីពី​មនុស្ស​ចាស់ លោក​សូមអោយ​មាន​ពង្រឹង​ការអនុវត្តន៍ គោលនយោបាយ​នេះ​ក្នុងការ​ទម្លាក់​ថវិការ ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្តន៍​គោល នយោបាយ​នេះ អោយមាន​ប្រសិទ្ធភាព​។

​អត្ថបទ​៖ ញ៉ែម ចាន់

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise