មេឃុំ​តា​គ្រាម​៖ ជម្រុញ​ការតភ្ជាប់​បណ្តាញ​ទឹកស្អាត​ទូ​ទាំង​ឃុំ​ឲ្យបាន​ឆាប់​នៅ​ចុងឆ្នាំ​២០១៧

takream1 091017លោក អ៊ឹម ប៊ុន​យូ មេឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី «​សន្ទនា​មតិ​» នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែតុលា ឆ្នាំ​២០១៧ នេះ​ថា​៖ រដ្ឋបាល​ឃុំ​តា​គ្រាម​នឹង​ជំរុញ​បន្ថែមទៀត ក្នុងការ​ត​ភ្ជាប់​បណ្តាញ​ទឹក​ទូ​ទាំង​ឃុំ​ឲ្យបាន​ប្រើប្រាស់​តាម​តម្រូវការ បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ថា​មិន​ទាន់​មាន​ទឹក​ស្អាត​ហូប ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រចាំថ្ងៃ​ទិញ​ទឹក​សុទ្ធ​ហូប​។​
takream4 091017
​ការ​ត្អូញត្អែរ​ខាងលើនេះ គឺជា​តម្រូវការ​សំខាន់​មួយ របស់​ពលរដ្ឋ​មួយចំនួន​រស់​នៅក្នុង​ឃុំ​តា​គ្រាម​។ បើ​ទោះជា​នៅ​ក្នុង​មូលដ្ឋាន​មាន​ទឹក​អណ្តូង​ប្រើប្រាស់​ធម្មតា​ក៏ពិតមែន ប៉ុន្តែ​នៅ​ខ្វះ​ទឹកស្អាត​ហូប ព្រោះ​ការបរិភោគ​ទឹក​អណ្តូង​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព ដោយសារ​ពលរដ្ឋ​លើកឡើង​ថា​ទឹក​អណ្តូង​មាន​ជាតិ​កំបោរ​។​
takream3 091017
​ដូច្នេះហើយ​បានជា​លោក​មេឃុំ​តា​គ្រាម​មានប្រសាសន៍ថា នឹង​ជំរុញ​ការតភ្ជាប់​បណ្តាញ​ទឹកស្អាត​ចំពោះ​ឃុំ​ដែល​នៅ​មិន​មាន ឲ្យ​ឆាប់រហ័ស​នៅ​ចុងឆ្នាំ​២០១៧​នេះ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន នឹង​សម្រួល​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ដែល​ប្រឈម​ខ្លាំង​ចំពោះ​បញ្ហា​ទឹកស្អាត​ហូប នៅ​ពេល​រដូវប្រាំង​ឈាន​ចូល​មក​ដល់​។​

​អត្ថ​បទ៖ ហ៊ាន វាសនា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise