តើ​មុត​ម្ជុលសឺរ៉ាំងមាន​ផ្ទុកមេរោគ​អេដស៍​អាចឆ្លងបានដែរឬទេ?

Aid1 061017
តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​បើ​អ្នក​ត្រូវ​មុត​ម្ជុលសឺរ៉ាំងមាន​ផ្ទុកមេរោគ​អេដស៍​?
(06 តុលា 2017)

យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា រូប​លោក​មាន​ផ្ទុក​មេរោគ​អេដស៍ តែ​ថ្ងៃមួយ រូប​លោក​ឈឺ​ហើយ​បាន​ដាក់​សេរ៉ូម ដល់​ពេល​សេរ៉ូម​នោះ​អស់ ម្តាយ​លោក​ក៏​បាន​មក​ដោះ​ចេញ តែ​ចៃដ​ន្យ​អី ម្ជុល​ដែល​ដក​ពី​ដៃ​​នោះ​បាន​ទៅ​មុត​ដៃ​ម្តាយ​គាត់  ហើយ​លោក​បាន​សួរ​សំនួរ​មកកាន់​វាគ្មិន​នៃ​កម្មវិធី «​សន្ទនា​មតិ​» ​ថា តើ​ម្តាយ​គាត់​អាច​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរឬទេ​? ព្រោះ​ពេល​នេះ​ម្តាយ​គាត់​មិន​ព្រម​ទៅ​ពិនិត្យ​ឈាម​ដើម្បី​រក​មេរោគ​អេដស៍​នេះ​។

​ចំពោះ​បញ្ហា​ដែល​យុវជន​បាន​លើកឡើង​ខាងលើ លោកស្រី សឿន សុ​ភ័ត វាគ្មិន​តំណាង​មន្ទីរពេទ្យបង្អែក​រការ បាន​មានប្រសាសន៍ថា បើ​ម្ជុល​នោះ​មុត​ដៃ​គឺ អាច​ឆ្លង​ទៅ​ម្តាយ​គាត់ តែ​វា​មិន​អាច​ឆ្លង​100%​ទេ គឺ​ត្រឹមតែ 0,25% តែប៉ុណ្ណោះ តែ​លោក​ស្រី​បញ្ជាក់​ថា​កុំអោយ​ច្របាច់​អោយ​ចេញ​ឈាម​អ្វី​អោយ​សោះ​វា​អាច​ធ្វើអោយ​មុខរបួស​ធំ ដូចនេះ​អាច​ប្រើ​វិធីសាស្ត្រ​លាង​សំអាត​ទើប​ប្រសើរ​។ ហើយ​លោក​ស្រី​បាន​បន្ថែម បើ​ភា្ល​ម​បែបនេះ​គឺ​ជនរងគ្រោះ​អាច​ទៅ​រក​ទិញ​ថ្នាំ​ញ៉ាំ​ត្រឹម​មួយខែ និង បន្ទាប់​ពី រយះពេល​បី​ខែ​គឺ​ជនរងគ្រោះ​អាច​ទៅ​ធ្វើ​តេស្ត​ឈាម​ដើម្បី​អោយ​ប្រាកដថា​តើ​មាន ឬ គ្មាន​មេរោគ​អេដស៍​។

ពលរដ្ឋ​ជាច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ និង ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​នៅ​ឃុំ​បឹង​ព្រីង
(02 តុលា 2017)

ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ព្រីង​បាន​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​រទាំង​ប្រជាពលរដ្ឋ និង ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​, ហើយ​ជាពិសេស​ពិបាក​ដល់​សិស្សានុសិស្ស​ទៅ​សាលារៀន ។ គួរបញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិតនៅ​ភូមិ បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ដែល​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ថា​មាន​ការខូចខាត​ខ្លាំង​ប្រហែលជា ២០០​ម៉ែត្រ ។
Communeberngpring1 021017
ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​​សំណូមពរ​ឱ្យ​មាន​ការជួសជុល​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​, ហើយ​សង្ឃឹមថា នឹង​ឆាប់​មាន​ដំណោះស្រាយ​ជូន​ពួកគាត់ ។ លើសពីនេះទៅទៀត នោះ​ពលរដ្ឋ​នៅ​ឃុំ​នេះ​ភាគច្រើន​បាន​ចំណាកស្រុក​ចោល​កូនចៅ​ដោយសារ​តែ​បញ្ហា​ជីវភាព​ក្រីក្រ​។​

រដ្ឋបាល​ក្រុង​ទាមទារ​អោយ​ពលរដ្ឋ​មាន​ស្មារតី​ចូលរួម​ថែរក្សា​អនាម័យ​នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ខេត្ត​បាត់ដំបង​
(03 តុលា 2017)

ក្នុងពិធី​បុណ្យ​អ៊ុំ​ទូក អក​អំបុក បណ្តែត​ប្រទីប ពី​ថ្ងៃ​ទី​៤ ដល់ ទី​៥ ខែតុលា ឆ្នាំ​២០១៧ នេះ ដែល​មាន​រៀបចំ​ព្រឹត្តិការណ៍ ជាច្រើន ការតាំង​ពិព័ណ៌ ផលិតផល ម្ហូបអាហារ ខ្មែរ ថៃ ការប្រគុំ​តន្ត្រី នៅ​តាម​ដងស្ទឹង​សង្កែ មាន​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ មក​កំសាន្ត ។
Omtuk1 031017
ជុំវិញ​ការរក្សា​បរិស្ថាន​អនាម័យ​ក្នុង​ថ្ងៃ​អ៊ុំ​ទូក​នេះ លោក សៀង ឯម​វូ​ន​ស្ហី បាន​មានប្រសាសន៍ថា​៖ រដ្ឋបាល​ក្រុង​បាន​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ពីរ​ទៀត និង​បាន​ពង្រាយ​ធុងសំរាម នៅ​តាម​ដងស្ទឹង និង​សួន​សាធារណៈ ពិសេស មាន​រៀបចំ​បង្គន់​អនាម័យ​ជាច្រើន​កន្លែង​ផងដែរ ។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise