តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​បើ​អ្នក​ត្រូវ​មុត​ម្ជុល​រួមជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​?

Aid1 061017មេរោគ​អេដស៍​ត្រូវ​បាន​អោយដឹងថា ឆ្លង​តាម​ការ​រួមភេទ​ដោយ​ប្រើ​ស្រោមអនាម័យ​មិន​ត្រឹមត្រូវ​ឬ​មិន​បាន​ប្រើ​ស្រោម​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ថា​មេរោគ​នេះ​ឆ្លងតាម​ឈាម ដោយសារ​ការប្រើ​គ្រឿងញៀន​ចាក់​ទម្លុះ​ស្បែក​ឬ​ចាក់​ថ្នាំ​ម្ជុល​រួមគ្នា និង ការបញ្ចូល​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​។

Aid2 061017យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា រូប​លោក​មាន​ផ្ទុក​មេរោគ​អេដស៍ តែ​ថ្ងៃមួយ រូប​លោក​ឈឺ​ហើយ​បាន​ដាក់​សេរ៉ូម ដល់​ពេល​សេរ៉ូម​នោះ​អស់ ម្តាយ​លោក​ក៏​បាន​មក​ដោះ​ចេញ តែ​ចៃ ដ​ន្យ​អី ម្ជុល​ដែល​ដក​ពី​ដៃ​គាត់​នោះ​បាន​ទៅ​មុត​ដៃ​ម្តាយ​គាត់ ហើយ​គាត់​បាន​ទៅ​ទិញ​ថ្នាំ​បង្កា​ការឆ្លង​មេរោគ​អេដស៍​អោយ​ម្តាយ​គាត់​ពិសា ហើយ​លោក​បាន​សួរ​សំនួរ​មកកាន់​វាគ្មិន​នៃ​កម្មវិធី «​សន្ទនា​មតិ​» ​ថា តើ​ម្តាយ​គាត់​អាច​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរឬទេ​? ព្រោះ​ពេល​នេះ​ម្តាយ​គាត់​មិន​ព្រម​ទៅ​ពិនិត្យ​ឈាម​ដើម្បី​រក​មេរោគ​អេដស៍​នេះ​។
Aid3 061017
​ចំពោះ​បញ្ហា​ដែល​យុវជន​បាន​លើកឡើង​ខាងលើ លោកស្រី សឿន សុ​ភ័ត វាគ្មិន​តំណាង​មន្ទីរពេទ្យបង្អែក​រការ បាន​មានប្រសាសន៍ថា បើ​ម្ជុល​នោះ​មុត​ដៃ​គឺ អាច​ឆ្លង​ទៅ​ម្តាយ​គាត់ តែ​វា​មិន​អាច​ឆ្លង​100%​ទេ គឺ​ត្រឹមតែ 0,25% តែប៉ុណ្ណោះ តែ​លោក​ស្រី​បញ្ជាក់​ថា​កុំអោយ​ច្របាច់​អោយ​ចេញ​ឈាម​អ្វី​អោយ​សោះ​វា​អាច​ធ្វើអោយ​មុខរបួស​ធំ ដូចនេះ​អាច​ប្រើ​វិធីសាស្ត្រ​លាង​សំអាត​ទើប​ប្រសើរ​។ ហើយ​លោក​ស្រី​បាន​បន្ថែម បើ​ភា្ល​ម​បែបនេះ​គឺ​ជនរងគ្រោះ​អាច​ទៅ​រក​ទិញ​ថ្នាំ​ញ៉ាំ​ត្រឹម​មួយខែ និង បន្ទាប់​ពី រយះពេល​បី​ខែ​គឺ​ជនរងគ្រោះ​អាច​ទៅ​ធ្វើ​តេស្ត​ឈាម​ដើម្បី​អោយ​ប្រាកដថា​តើ​មាន ឬ គ្មាន​មេរោគ​អេដស៍​។
Aid4 061017
​ចំណែកឯ​លោក ប្រាក់ ជា ប្រធាន​កម្មវិធី​សុខភាព នៃ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍​បាន​បញ្ជាក់​អោយ​យុវជន​ខាងលើ សូម​លួង​លួ​មយ៉ាង​ណា​ដើម្បី​នាំ​ម្តាយ​ទៅ​ពិនិត្យ​ឈាម ឬ រក​អ្នក​ណា​ដើម្បី​ប្រឹក្សា​យោបល់​ពី​បញ្ហា​នេះ ព្រោះ​ដើម្បី​កុំអោយ​យឺត​ពេល​បើសិនជា​ជនរងគ្រោះ​មាន​ជំងឺ​ផ្សេងៗ​រាតត្បាត​មក អាច​ធ្វើអោយ​គាត់​ទ្រុឌទ្រោម​ខ្លាំង​។

​ដូចនេះ​យល់​ល្អ​សម្រាប់​អ្នក​ដែល​បាន​មុត​របស់​មុត​ស្រួច​ពី​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដូចជា​៖ សឺ​រ៉ាំ​ង ម្ជុល ជាដើម​...​។ ជំហាន​ដំបូង​កុំ​ច្របាច់​កន្លែង​ដែល​មុត​នោះ តែ​ត្រូវ​លាង​សំ​អាត់​ដោយ​អាល់កុល​វិញ​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី សុំ​ការព្យាបាល​ជាបន្ទាន់​។

​អត្ថបទ​៖ ស៊ុំ សម្ផស្ស

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise