រដ្ឋបាល​ក្រុង​ទាមទារ​អោយ​ពលរដ្ឋ​មាន​ស្មារតី​ចូលរួម​ថែរក្សា​អនាម័យ​នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ខេត្ត​បាត់ដំបង​

Omtuk1 031017ខេត្ត​បាត់ដំបង​នឹង​ប្រារព្ធ​ពិធី​បុណ្យ​អ៊ុំ​ទូក អក​អំបុក បណ្តែត​ប្រទីប ចាប់ពី​ថ្ងៃ​ទី​៤ ដល់ ទី​៥ ខែតុលា ឆ្នាំ​២០១៧ នេះ ដែល​មាន​រៀបចំ​ព្រឹត្តិការណ៍ ជាច្រើន ការតាំង​ពិព័ណ៌ ផលិតផល ម្ហូបអាហារ ខ្មែរ ថៃ ការប្រគុំ​តន្ត្រី នៅ​តាម​ដងស្ទឹង​សង្កែ មាន​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ មក​កំសាន្ត ។ ទទឹម​នឹង​ការ​ទស្សនា​កំសាន្ត បញ្ហា​អនាម័យ​បរិស្ថាន​ក៏​ជា​រឿង​ដែល​យើងទាំងអស់គ្នា ត្រូវតែ​យក​ទុកដាក់ នឹង​មាន​ស្មារតី​ថែរក្សា ដើម្បី​អោយ​បរិស្ថាន​ស្អាត​ល្អ ។ ការលើកឡើង​នេះ​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ នេះ ។​

Omtuk2 031017ប្រិយមិត្ត​មួយរូប លោក ស្ងឿន ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​មោង​ឬ​ស្សី ប្រាប់​៖ បញ្ហា​បរិស្ថាន សំខាន់ ណាស់​ក្នុង​ថ្ងៃ​អ៊ុំ​ទូក​ព្រោះ​មាន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​មក​កំសាន្ត​ច្រើន ដូច្នេះ​ត្រូវ​មាន​ស្មារតី​ចូលរួម ថែរក្សា​បរិស្ថាន​អនាម័យ​អោយបាន​ល្អ ។​លោក​សូម​អោយ​ពលរដ្ឋ​ដែល​មក​កំសាន្ត​ទាំងអស់​ចូលរួម​សហការ​គ្នា បើ​យើង​ពឹង​តែ​អាជ្ញាធរ​មិន​កើត​នោះទេ ព្រោះ​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ។​

Omtuk3 031017​ជុំវិញ​ការរក្សា​បរិស្ថាន​អនាម័យ​ក្នុង​ថ្ងៃ​អ៊ុំ​ទូក​នេះ លោក សៀង ឯម​វូ​ន​ស្ហី បាន​មានប្រសាសន៍ថា​៖ រដ្ឋបាល​ក្រុង​បាន​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ពីរ​ទៀត និង​បាន​ពង្រាយ​ធុងសំរាម នៅ​តាម​ដងស្ទឹង និង​សួន​សាធារណៈ ពិសេស មាន​រៀបចំ​បង្គន់​អនាម័យ​ជាច្រើន​កន្លែង​ផងដែរ ។ យ៉ាងណា​លោក​កុំ​សុំ​អោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ដែល​មក​កំសាន្ត​ក្នុង​ឱកាស​បុណ្យ​អ៊ុំ​ទូក​នេះ ចូលរួម​អោយបាន​គ្រប់គ្នា ដើម្បី​ថែរក្សា​បរិស្ថាន អនាម័យ និង​សណ្តាប់ធ្នាប់​ល្អ ដើម្បី​អោយ​ទីក្រុង​យើង​មាន​សោភ័ណ្ឌភាព​ល្អ ។

​អត្ថបទ​៖ ឌិន មករា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise