ពលរដ្ឋ​ជាច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ និង ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​នៅ​ឃុំ​បឹង​ព្រីង​

Communeberngpring1 021017ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ព្រីង​បាន​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​រទាំង​ប្រជាពលរដ្ឋ និង ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​, ហើយ​ជាពិសេស​ពិបាក​ដល់​សិស្សានុសិស្ស​ទៅ​សាលារៀន ។ គួរបញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិតនៅ​ភូមិ បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ដែល​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ថា​មាន​ការខូចខាត​ខ្លាំង​ប្រហែលជា ២០០​ម៉ែត្រ ។

Communeberngpring2 021017ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​ធ្វើការ​សំណូមពរ​ឱ្យ​មាន​ការជួសជុល​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​, ហើយ​សង្ឃឹមថា នឹង​ឆាប់​មាន​ដំណោះស្រាយ​ជូន​ពួកគាត់ ៕ លើសពីនេះទៅទៀត នោះ​ពលរដ្ឋ​នៅ​ឃុំ​នេះ​ភាគច្រើន​បាន​ចំណាកស្រុក​ចោល​កូនចៅ​ដោយសារ​តែ​បញ្ហា​ជីវភាព​ក្រីក្រ​។​

Communeberngpring3 021017​ទាក់ទិន​បញ្ហា​នេះ​ដែរ​លោក​ លឹម វែង មេឃុំ បឹង​ព្រីង ស្រុក ថ្មគោល​បាន​ឆ្លើយតប​ថា​លោក​តែង​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​នេះ​ហើយ​ទាក់ទិន​នឹង​ថវិការ​ឃុំ រូប​លោក​តែង​យក​ទៅ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តែ​ទោះ​យ៉ាងនេះក្តី​ក៏​ថវិការ​ទាំងនោះ​គឺ​មិន​អាច​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ឡើយ​។ ហើយ​ចំពោះ​ការ​ចំណាកស្រុក​រូបលោក​តែង​អំពាវនាវ​ពី​ផលប៉ះពាល់​នៃ​ការ​ចំណាកស្រុក​ខុស​ច្បាប់​របស់​ពលរដ្ឋ​។​

​អត្ថបទ ៖ រឺ​ន ច​ន្នី

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise