​មន្ត្រី​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបងមាន​សិទ្ធិ​ឆ្មក់​ដាក់​ម៉ាស៊ីន​ថត​កំណត់​ល្បឿន​យានយន្ត​នៅតាម​ដងផ្លូវ​

Speed control1 040817លោក​វរសេនីយ៍ឯក សាត គឹម​សាន្ត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​កម្មវិធី​សន្ទនា​មតិ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៧៖​អ្នកបើកបរ​យានយន្ត​មួយចំនួន​នៅ​ខេត្ត​បាត់ដំបង ហាក់​មាន​ភាព​ងឿងឆ្ងល់​ចំពោះ​ការ​ឆ្មក់​ដាក់​ម៉ាស៊ីន​ថត​កំណត់​ល្បឿន​យានយន្ត​នៅ​តាម​ភូមិសាស្ត្រ​នានា និង​គិត​ថា​ជា​អំពើ​ខុស​ទំនង ផ្ទុយ​ពី​ច្បាប់​ទៅ​វិញ​។​
sat kim san HengBunLi 040817
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​វរសេនីយ៍ឯក សាត គឹម​សាន្ត បាន​មានប្រសាសន៍ថា មន្ត្រី​ជំនាញ​ការិយាល័យ​ចរាច​រណ៍ គឺ​មាន​សិទ្ធិ​ឆ្មក់​ដាក់​ម៉ាស៊ីន​ថត​កំណត់​ល្បឿន​យានយន្ត​នៅតាម​ដងផ្លូវ និង​អាច​ស្រង់​ទ​ន្និ​ន័យ​យានយន្ត ធ្វើការ​ផាកពិន័យ​តាម​ក្រោយ​នៅ​ការិយាល័យ​ជំនាញ ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់ បើកបរ​ហួស​ល្បឿន​កំណត់  ដែល​ជា​គោលការណ៍​របស់​ថ្នាក់​ជាតិ​។

​ការអនុវត្តន៍​ច្បាប់​បែបនេះ  ក៏​មាន​ការគាំទ្រ​ពី​សំណាក់​ប្រិយមិត្ត​មួយចំនួន​ក្នុង​កម្មវិធី​ផងដែរ ព្រោះ​គឺ​ជា​ទង្វើ​ដែល​អាច​ដាស់តឿន​ដល់​បើកបរ​ទាំងអស់​ឲ្យ​គោរព​ទៅ​ច្បាប់ និង​មិន​បើកបរ​ហួស​ល្បឿន​កំណត់​ទៅ​តាម​ដងផ្លូវ​ធ្វើដំណើរ​នានា អាច​បង្ក​ឲ្យ​កើតមាន​ជា​គ្រោះថ្នាក់​ចរាចរណ៍ បាត់បង់​អាយុជីវិត​មនុស្ស​។​

​លោក​វរសេនីយ៍ឯក សាត គឹម​សាន្ត ក៏​បាន​បញ្ជាក់​នៅក្នុង​កម្មវិធីស​ន្ទនា​មតិប​ន្ត​ទៀតថា បច្ចុប្បន្ន​ការរិយាល័យ​ផ្លូវគោក​ខេត្ត​បាត់ដំប​ង មាន​ស៊ីន​ថត​កំណត់​ល្បឿន​យានយន្ត​សរុប​ចំនួន​៣​គ្រឿង និង​បាន​ដាក់ឆ្ម​ក់ថត​ល្បឿន​យានយន្ត​ចល័ត​២​គ្រឿង នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ លេខ​ជាតិ​៥៧ ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​។​

​អត្ត​បទ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise