បាត់ដំបង​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ស្អាត តែ​ប្រជាពលរដ្ឋ​នៅ​​តែ​​ទទូច​​ចង់​ឲ្យ​​មាន​ការ​កែ​លម្អ​​បន្ថែម​ទៀត​​

Battangcity1240417​បច្ចុប្បន្ន​ក្រុង​បាត់ដំបង កំពុងតែ​មាន​ការអភិវឌ្ឍ​ន៏​ជា​លំដាប់ និង សមិទ្ធផល​ជាច្រើន​ដូចជា ផ្សារ​រាត្រី​បាត់ដំបង សួន​កុមារ​និង​កន្លែង​ហាត់ប្រាណ និង​ផ្លូវ Pub Street ជាដើម ដែល​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ក្រុង​បាត់ដំបង​ក៏​ជា​ទីក្រុង​ស្អាត​ជាង​គេ​របស់​ប្រទេស​កម្ពុជា ដោយ​នាំមុខ ក្រុង​សៀមរាប ក្រុងកែប និង​ក្រុង​ពោធិ៍សាត់ ដោយយោង​តាម​ការវាយតម្លៃ​របស់ គណៈ​គ​ម្មា​ធិ​ការជាតិ កន្លងទៅ ផ្អែក​លើ​កត្តា​អនាម័យ សណ្តាប់ធ្នាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​អាច​ផ្តល់​នូវ​ភាពកក់ក្តៅ និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន និង​ភ្ញៀវទេសចរ​។​
Battangcity2240417
​ទន្ទឹម​នឹង​ការរីកចម្រើន​នេះ​ដែរ​ក៏​នៅ​មាន​មតិ​ស្វាគមន៍ និង រិះគន់​មួយចំនួន​បាន​លើកឡើង​ផង​ដែរ​។  លោក គយ មកពី វត្ត​តា​មិម ក្រុង​បាត់ដំបង បាន​លើកឡើង​ថា បញ្ហា​គឺ​ដើម​ដូង​ទី​ដប់​ជិត​ងាប់​ហើយ​សូម​លោក​ជួយ​ពិនិត្យមើល​ផង​។ នៅ​ទីប្រជុំជន​មានការ​រី​ចម្រើន​បាន​ល្អ​ហើយ​។  តែ​សន្តិសុខ​នៅ​មាន​កម្រិត​នៅឡើយ​ដោយសារ​តែ​ពេល​ទៅ​ដើរ​ម្តងៗ​គឺ​មាន​ការបាត់បង់រ​បស់ ចឹង​វា​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ច្រើន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​យើង​។ ទាក់ទង​ទៅនឹង​ផ្លូវថ្នល់​គឺ​ពិបាក​នៅពេលដែល​មាន​ភ្លៀង​ធ្លាក់ ហើយ​បញ្ហា​មួយទៀត​គឺ​ស្ទះលូ​នៅពេល​ភ្លៀង​ធ្លាក់​រយៈពេល​ដល់​ទៅ​ពីរ បី​ម៉ោង​ឯណោះ​។​
Battangcity3240417
​ចំណែក​លោក រិទ្ធ មកពី ក្រុង​បាត់ដំបង និង កញ្ញា ចាន់ រ៉ើយ ពី​ប​វេល បានលើកឡើង​ស្រដៀង​គ្នា​ថា មាន​បញ្ហា​ចរាចរណ៍ នៅ​ត្រង់​កន្លែង​បេនឡាន​ដៃ​ប្រាំបី​គឺ​មាន​ការស្ទះ​ពិបាក​ធ្វើ​ដំណើរ​មែនទែន សូមឲ្យ​លោក​ជួយ​យកចិត្តទុកដាក់​ផង​។  អ្វី​ដែល​គួ​តែ​កែលំអ​គឺ បញ្ហា​ស្ទះលូ​នៅពេល​ដែល​ភ្លៀង​មក​ម្តងៗ កុំឲ្យ​មាន​ការលេចលឺ​ថា​ក្រុង​បាត់ដំបង​លិច​ទឹក​។​

​ចំណែក លោក រដ្ឋា មកពី ជ្រៃ​កោង បាន​រិះគន់ ថា​មាន​ការ​មាន​ការតាំងពិព័រណ៍​ច្រើនពេក មួយ​ឆ្នាំ​ដល់​ទៅ​៣​ដង ។ ជា​ហេតុ​ធ្វើឲ្យមាន​ការកកស្ទះ​ចរាចរ និង​ខូច​ដល់​បរិស្ថាន​អនាម័យ​តាម​ដងស្ទឹង​។​
Battangcity4240417
​នៅ​មាន​បញ្ជា​ផ្សេងៗ​ទៀត​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មានការ​ដាច់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​លេខ ៥១៥ ជា​យូរណាស់​មកហើយ សុំឲ្យ​មាន​ការជួសជុល​ឡើងវិញ​។ ប្រជាពលរដ្ឋ​តំបន់​ខ្លះរ​អ៊ូ​រថា​មានការ​ដាច់​ចរន្ត​អគ្គីសនី​ញឹកញាប់ និង​សុំឲ្យ​ជួយ​សម្រួល​ឲ្យមាន​ភាពប្រក្រតី​ឡើង​វិញ​ផង​។

​ថ្វី​ត្យិត​តែ​កិច្ចពិភាក្សា​នេះ​មិន​មាន​វាគ្មិន​បកស្រាយ​ផ្ទាល់ តែ​កម្មវិធី​សន្ទនា​មតិ​បាន​ធ្វើការ​ស្រង់​នូវ​មតិ​និង​សំណួរ ប្រី​យ​មិត្ត​ចូលរួម​នឹង​លើក​យក​ទៅ​ដាក់​ជូន​វាគ្មិន​ពិភាក្សា​ដោះស្រាយ​បន្ត​នៅពេល​ក្រោយ​៕

សម្របសម្រួលដោយ ៖ លោក ហ៊ាន វាសនា
​សម្រង់​កិច្ចពិភាក្សា​ដោយ​៖ កញ្ញា ម៉ន ឆ​វ័ន្ត​
​កែសម្រួល​ដោយ​៖ លោក លី សេណ្ណា​រី​

 

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise