អាណាព្យាបាលសិស្សរ​អ៊ូ​​ថា​គ្រូ​​យក​ចិត្ត​ទុក​ដាក់​​បង្រៀន​​ម៉ោង​​រដ្ឋ​ទាប​​ជាង​​ការ​បង្រៀន​​គួរ​ក្រៅ​​ម៉ោង​​

Men sothey Techer 14032017អាណាព្យាបាល​ជាច្រើន​បាន​លើកឡើង​ថា នៅក្នុង​ពេល​ប​ច្ច​ប្បន្ន​នេះ​លោកគ្រូ អ្នកគ្រូ​មួយចំនួន បាន​ខិតខំ​បង្រៀន​បាន​យ៉ាង​ល្អ​ហើយ​។ តែ​នៅ​មាន​មួយចំនួន​តូច​ប្រឹងប្រែង​តែ​ម៉ោង​រៀន​គួរ ​ចំណែកការបង្រៀន​ម៉ោង​រដ្ឋ​​មិន​សូវ​​​ពង្រឹង​គុណ​ភា​ព​​នោះ​ទេ​ បើទោះបីជា​ប្រាក់បៀវត្ស​រ៍មាន​ការកើនឡើង​ក៏ដោយ​។

​អ្នកស្រី លាង មកពីស្រុក​មោង​បាន​ចូលរួម​ថា ដោយ​ហេតុផល​កត្តា​ជីវភាព ការបង្រៀន​របស់​គ្រូ​ខ្លះ​មិនសូវ​យក​ចិត្ត​ទុក​ដាក់​​សោះ​​ក្នុង​ម៉ោង​រដ្ឋ​នោះ​ទេ​គាត់​ប្រឹង​លើ​ម៉ោង​រៀន​គួរ​។ ​ហើយ​គ្រូ​ខ្លះ ចំណាយ​ពេល​លើ​ការ​លក់ដូ នំ ចំណី នៅក្នុង​សាលា ដោយ​គាត់​ឲ្យ​សិស្ស​ចេញលេង​រយៈពេល​យូរ។ ​អ្នកស្រី​បន្ថែមថា ហើយ​មួយ​ចំណុច​​ទៀត​គឺ​គ្រូ​និយាយ​ទូរស័ព្ទ​ច្រើន​នៅក្នុង​ម៉ោង​បង្រៀន បែ​រជា​ឲ្យ​កូនសិស្ស​ដែល​រៀន​ចេះ​គ្រាន់បើ​បង្រៀន​​ជំនួស​​វិញ​។​

​ស្រដៀង​គ្នា​នេះដែរ ព្រះ​តេជគុណ​ព្រះនាម សារាយ មាន​សង្ឃដីការ​ថា ​មានកត្តា​ប្រាំ​យ៉ាង​ដែល​ធ្វើ​គ្រូ​ខ្វះ​ការយកចិត្ត​បង្រៀន ទី​មួយ​គឺ​ប្រាក់ខែ មិន​សមតុល្យ​ទៅនឹង​ជីវភាព​គ្រូបង្រៀន ទី​ពីរ ប្រើ​មុខរបរ​ក្រៅ​ម៉ោង ទី​បី​តម្រូវការ​ចាំបាច់ និង​ផ្សេងៗ។ កត្តា​សង្គម គឺ​មិនសូវមាន​ការចូលរួម សម្ភារៈ​សិក្សា​នៅ​តាម​សាលា​ខ្លះ​គឺ​មាន​ការខ្វះខាត​ច្រើន មួយទៀត​គឺ​ផ្លូវ​អារម្មណ៍​ជាដើម​។ ព្រះ​តេជគុណ បាន​ចោទ​ជា​សំនួរ​ថា តើ​កត្តា​ការ​ពង្រឹង​​បង្រៀន​​ខាង​ក្រៅ​ តើ​មាន​ដំណោះស្រាយ​បែប​ណា​?

​អាណាព្យាបាល​សិស្ស​ម្នាក់ លោក ប៊ុន ឃុយ មកពីក្រុង​បាត់ដំបង​បាន​និយាយថា លោកគ្រូ អ្នកគ្រូ​គ្រប់រូប​គួរតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ឪពុក​ម្តាយ ហើយ​សុំ​ឲ្យ​លោកគ្រូ អ្នកគ្រូ​មាន​ការងារ​រួម​គឺ​បង្រៀន​ដល់​កូន​សិស្ស​​​ឲ្យ​បាន​​ល្អ​។ ក្នុងពេល​ប​ច្ច​ប្បន្ន​នេះ​មាន​​គ្រូ​មួយចំនួន​គឺ​ល្អ ហើយ​មួយចំនួន​ទៀត​គឺ​មិន​ទាន់​គោរព​ពេល​​​វេលា​​បាន​ល្អ​នៅឡើយ​។ មួយទៀត​សិស្ស​ដែល​ពូកែ​គឺ​រៀន​ទាន់​កម្មវិធីសិក្សា ចំណែក​សិស្ស​ដែល​មិន​សូវ​​ចេះ​​គឺ​​មិន​​អាច​តាម​ទាន់​ព្រោះ​គ្រូបង្រៀន​លឿន​ពេក​។​

​ទាក់ទង​នឹងការលើកឡើង​ខាងលើដែរ លោក ម៉ែន សុខ​ធៃ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ប្រចាំ​ខេត្ត​បាត់ដំបង មានប្រសាសន៍ថា ការពិត​ទៅ​បើ​យើង​ជា​គ្រូ​គួរតែ​ដឹង​ពី​តួនាទី​របស់​ខ្លួនឯង​ថា​តើ​ត្រូវធ្វើ​អ្វីខ្លះ​? ដឹង​ពី​ពេ​លវេលា​ក្នុង​ការបង្រៀន ពេល​ចេញលេង មិន​បាច់​ឲ្យ​អ្នកណា​មក​ក្រើនរំលឹក​នោះទេ​។ បញ្ហា​នេះ​យើង​​អាច​និយាយបាន​ថា​ ដោយសារតែ​គាត់​មិនសូវ​មាន​ការយកចិត្ត​ទុកដាក់​ពី​គ្រូ​ផ្ទាល់ និង​បូក​រួម​ទាំង​នាយក​​សាលា​ផងដែរ ព្រោះ​បើ​តាម​ខ្ញុំ​ដឹង​គឺ​នាយក​សាលា​ខ្លះ​គាត់​មាន​ការងារ​ផ្សេង​ទៀត។ ​ដូចនេះ​គាត់​មិន​សូវ​មាន​ពេល​មក​ត្រួតពិនិត្យ​គ្រូ ​ទើប​បណ្តាលឲ្យមាន​បញ្ហា​នេះ​កើតឡើង​។

​លោក​បញ្ជាក់​បន្ថែមថា នៅក្នុង​កម្មវិធី​អប់រំ​គឺ​តម្រូវ​ឲ្យ​គ្រូបង្រៀន​នៅក្នុង​សាលាបង្រៀន​មេរៀន​នៅក្នុង​តែ​ម៉ោង​រដ្ឋ តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ពេលវេលា​តិច ហើយ​មេរៀន​ច្រើនចឹង​ត្រូវតែ​មាន​ម៉ោង​បន្ថែម។ តែ​អ្វី​ដែល​សំខាន់​​គឺ​ថា​តើ​ការបង្រៀន​ម៉ោង​បន្ថែម​នោះ​យកចិត្តទុកដាក់​ដូច​នៅ​ក្នុង​ថ្នាក់​ដែរ​ឬក៏​អត់​។ សម្រាប់​សិស្ស​ដែល​​មិន​មាន​លទ្ធិភាព​គួរ តែ​សុំ​គ្រូ​រៀន​ជាមួយ​គេ​ដែរ​ទៅ ។​លោក​បញ្ជាក់​ថា​បើសិន​ចង់​ដោះស្រាយ ចំពោះ​ការបង្រៀន​គួរគឺ ឲ្យមាន​ប្រាក់ខែ​គ្រប់គ្រាន់ សម​នឹង​តម្លៃ​ទំនិញ​ទីផ្សារ និងឧបត្ថម្ភដល់​គ្រូ​ដែល​ចូលនិវត្តន៍ ឲ្យបាន​សមរម្យ​ជាដើម​។

​លោក​បន្ថែម​កត្តា​មួយទៀត​ដែល​ធ្វើឲ្យ​គុណភាព​បង្រៀន​ខ្សោយ គ្រូ​ខ្លះ ដែល​បង្រៀន​នៅ​កន្លែង​ឆ្ងាយៗ​ហើយ​ត្រូវ​ត្រឡប់មកផ្ទះ​វិញ​ហើយ​បង្រៀន​មិន​បាន​ពេញ​ពេល​គឺមាន​ផលប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​​ប្រាកដ​​ណាស់​​។​ ​តែ​ដោយ​ឡែក​គឺ​បើ​គ្រូ​នោះ​មាន​ការតស៊ូ ហើយ​តាំងចិត្ត​ក្នុង​ការបង្រៀន​គឺ​គាត់​ប្រាកដជា​ធ្វើ​បាន​ល្អ​។​ បញ្ហា​ដែល​ថា​គ្រូ​បង្រៀន​​លឿន​​ពេក​នោះ​គឺ យើង​អាច​និយាយបាន​ថា​មាន​គ្រូ​ខ្លះ​គឺ​ខិតខំ​ខ្លាំង​ហើយ​តែ​មិន​អាច​សួរ​ឬក៏​យកចិត្តទុកដាក់​បាន​គ្រប់ៗ​គ្នា​នោះ​ទេ​ព្រោះ​ក្នុង​មួយ​ថ្នាក់​គឺ​មាន​​សិស្ស​​ច្រើន​។​

​លោក ម៉ែន សុខ​ធៃ ប្រធាន​សមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មានប្រសាសន៍​បន្ត​ថា រៀងរាល់​បី​ខែ​ម្តង​យើង ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត បាន​ធ្វើ​សិក្ខាសាលា​ម្តង ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​មក​យើង​មក​ចែកចាយ​តាម​ខេត្ត​បន្ត​ទៀត​នូវកិច្ច​តែងការ និង​ចំណេះដឹង​ថ្មីៗ​ផងដែរ​។ កត្តា​ដែល​ធ្វើឲ្យ​គុណភាព​ក្នុង​ការបង្រៀន​មិនបាន​ល្អ​គឺ​ដោយសារតែគ្រូ​ម្នាក់​មាន​ការងារ​ពីរ​បន្ថែម​ទៀត ចឹង​គឺជា​មូលហេតុ​ដែល​គាត់​មិន​បាន​ផ្តោត​ក្នុង​ការបង្រៀន​បានល្អ​។​

​ទោះបី​មាន​ការលើកឡើង​ខាងលើ​ក៏​ដោយ យើង​កត់សម្គាល់​ថា ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំកំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​អប់រំ ដូចជា​តម្លើង​ប្រាក់បៀវត្ស​រ៍ ដល់​គ្រូ​បង្រៀន​ឲ្យ​សម​រម្យ​​ជា​បន្តបន្ទាប់។ ការកសាង​សាលារៀន​ដល់​ទី​ជនបទ​ដាច់ស្រយាល ការជ្រើសរើស​គ្រូ​បន្ថែម​រាល់​ឆ្នាំ។ ការ​បណ្តុះបណ្តាល​គ្រូ​បន្ថែម និងការកែទម្រង់​វិស័យ​អប់រំ​ជា​បន្តបន្ទាប់​រហូត​មកទល់ពេលនេះ៕

​សង្ខេប​ដោយ៖ ក ឆ​វ័ន្ត​
​កែសម្រួល​ដោយ៖ លោក ភី សុខ

 

 


ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise