នីតិវិធីការកែតម្រូវសំបុត្រអត្រានុកូលដ្ឋាន
ថ្ងៃទី ១២ កក្កដា ២០១៦
វាគ្មិន ៖ មេធាវី សុគន្ធ ពិដោរ អង្គការជំនួយផ្នែកច្បាប់
អ្នកសម្របសម្រួល ៖ កញ្ញា សាន់ ដារ៉ា
ចៅសង្កាត់ចុះអត្រានុកូលដ្ឋានដែល សារៈសំខាន់មានតម្លៃជាគតិយុត្តិ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ។ សំបុត្រកំណើតធ្វើឲ្យយើងស្គាល់កំណើ់តរបស់យើង នឹងមានកាតព្វកិច្ចសម្រាប់ខ្លួនឯងនិងសង្គមជាតិ ។ បើការចុះអត្រានុកូលដ្ឋានបានគ្រប់គ្នាងាយស្រួលដល់រដ្ឋកំណត់បានពីប្រជាសាស្ត្រដឹងពីចំនួនប្រជាពលរដ្ឋនិងរបៀបរៀបចំផែនការច្បាស់លាស់ ក្នុងអភិវឌ្ឍន៍សង្គមដូចជាការសាងសង់សាលាររៀនជាដើម ។ ធ្វើឲ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅបានច្បាស់លាស់នឹងងាយស្រួលកំណត់អត្ថសញ្ញាណបុគ្កលបានត្រឹមត្រូវ ។ ជៀសវាងការភូតកុហក់ដាក់អាយុមិនពិតប្រាកដដូចជា ១៣ឆ្នាំគាត់ដាក់១៥ឆ្នាំដើម្បីតម្រូវទីការងាររបស់គាត់។ លិខិតសំបុត្រកំណើតជាភស្ដុតាងដល់សមត្ថកិច្ច ក្នុងការរកការដោះស្រាយតាមផ្លូវច្បាប់ ។
តាមច្បាប់ក្រមរដ្ឋបវេណីមិនចុះសំបុត្រកំណើតមិនទាន់ពេលកំណត់ តម្រូវឲ្យធ្វើការចុះលើសពី១ខែត្រូវមានមូលហេតុ និង ពិន័យមិនលើស១ម៉ឹនរៀលទេ។ គោលការណ៍ច្បាប់បានបញ្ជាក់តាមតម្លៃត្រឹមត្រូវហើយ ការយកលើសពីតម្លៃថាបានលឿនឬយឺតមិនចែងក្នុងច្បាប់ទេ ។ ការចំណាយលុយ១ម៉ឺនរៀលបង់ចូលឲ្យស្មៀនមិនត្រឹមត្រូវទេ តាមពិតតម្លៃនៃការដាក់ពាក្យសុំ ក្រដាស់ប័ណ្ណ១សន្លឹក ៤០០៛និង ពន្ធ ១០០០៛ ។
លោក កក្កដា មកពី សំឡូត ៖ ការធ្វើអត្រានុកូលដ្ឋានមានការយឺតយ៉ាវ ។ មានអ្នកខ្លះកើតនៅជុំរំ សាយប៊ី ពីដើមតើអាចប្តូរថ្មីបានទេ? អ្នកខ្លះបាត់បង់ឯកសារដើមអស់ និងចាកចោលស្រុកកំណើតយើងនៅ មាននីតិវិធីអ្វី? សម្រាប់ជនជាតិបរទេសមានការយកលុយដើម្បីប្តូរនិងបានការចុះអត្រានុកូលដ្ឋាន ខុសច្បាប់ដែរទេ។
តប៖ បើសិនជាគាត់មានស្រុកកំណើតនៅជំរុំ យើងអាចយកឯកសារផ្សេងៗដែលពាក់ព័ន្ធត្រូវធ្វើនីតិវិធី ដាក់ពាក្យបណ្ដឹងទៅតុលារការដើម្បីកែប្រែអត្រានុកូលដ្ឋាន។ បើក្មេងកើតក្នុងពន្ធនាគារយើងក៏មិនអាចដាក់ទីកំណើតដល់ក្មេងនោះបានដែរវាប៉ះដល់សិទ្ធិកុមារ អាចដាក់ទីលំនៅដ្ឋានរបស់ម្ដាយបាន។ ឬមួយយើងត្រូវដាក់ពាក្យបណ្ដឹងកែប្រែអត្រានុកូលដ្ឋានបាន។
បើបាត់សំបុត្រកំណើតដោយភ្លើងឆេះផ្ទះ គាត់អាចសុំបញ្ជាក់សារជាថ្មីដោយគេមានគល់បញ្ជីរបស់គេ យើងទៅសើរើដើម្បីស្មើសុំសេចក្កីចម្លងសំបុត្រកំណើតឡើងវិញ ។ សម្រាប់ជនបរទេសមានសំបុត្រកំណើត ប្រទេសនិមួយៗអាចផ្តល់សំបុត្រកំណើតតាមដែនដី មួយទៀតតាមការទទួលសញ្ជាតិ ។ បើអតិថិជនអ្នកប្រកបមុខរបរ ដែលមានប្រាក់ច្រើនឧទាហរណ៍ ៥០លានដុល្លា គេផ្តល់សញ្ជាតិតូបនីយកម្ម ។ ការទទួលបានសញ្ជាតិទាល់តែបានពីព្រះរាជក្រិត្យ ។ ចំពោះអ្នកឃុបឃិតឲ្យមានសញ្ជាតិត្រូវទទួលខុសត្រូវ។
លោក ចន្ថា ៖ ពេលធ្វើប្លង់ដីគេត្រូវការសំបុត្រកំណើត តែឃុំខ្លះគេទាមទារយកសំបុត្រកំណើតពណ៌បៃតងដែលជាច្បាប់ដើម តែឃុំខ្លះយកពណ៌ខ្មៅដែលជាសំបុត្រចម្លង ។ តើហេតុអ្វីបានគេទាមទារយកសំបុត្រដើមផ្ទាល់ខ្លួនរបស់យើង? ហើយសំបុត្រកំណើតដើមរបស់ខ្ញុំត្រូវដកទុក ។ ចំពោះអ្នកវាយចុះឆ្នាំខែកំណើត ខុសគេមិនកែឲ្យទៀត ៣ខែហើយគេមិនរកឲ្យយើងផង។
តប៖ សំបុត្រកំណើតដើមគឺតម្កល់ទុកផ្ទាល់ខ្លួន គេចេញតែសំបុត្រចម្លងឲ្យប្រើប្រាស់ទេ ។ រាល់សំបុត្រថតចម្លងមិនមានតម្លៃជាផ្លូវការទេ ។ រក្សាទុកនិងបុគ្គលផ្ទាល់ខ្លួន ។ សុំលោកមេឃុំដែលទាមទារសំបុត្រដើមនោះត្រូវពិនិត្យមើលផ្លូវច្បាប់ជាធំតាមអនុក្រិត្យ១០៣ មិនអាចដកហូតសំបុត្រកំណើតដើមយកទៅប្រើការនោះទេ។
ចំពោះការខុសខុសឆ្នាំ២០០០កែមកដាក់២០១៤ គាត់មិនអាចកែបានទេ បើកែប្រែទាល់តែប្តឹងទៅតុលាការ។
និតិវិធីក្នុងការធ្វើបណ្ដឹងកែប្រែ ដាក់ពាក្យបណ្ដឹង របៀបសរសេរពាក្យបណ្តឹង ។ ត្រូវពឹងអ្នកច្បាប់សរសេរពាក្យបណ្ដឹង បើខុសតុលាការឲ្យកែប្រែពាក្យបណ្ដឹងឡើវិញ។ បណ្ដឹងដូរឈ្មោះត្រូវសរសេរតាមដើមចោទ មានទីលំនៅ ទីកន្លែង កំណើត ...។ល។
តើការកែតម្រូនៅថ្នាក់ឃុំតើអាចប៉ះពាល់ក្នុងផ្លូវច្បាប់ដែរឬទេ? ការផាកពិន័យហួសរយៈពេល៣០ថ្ងៃឲ្យសាម៉ីខ្លួនត្រូវសុំចុះ ។ ឪពុកម្តាយប្តឹងសុំចុះនៅសាលាឃុំ ដែលខ្លួនរស់នៅ និងនាំសាក្សី២រូបទៅបញ្ជាក់ ។ ត្រូវបង់ថ្លៃ១០០០៛ សម្រាប់ខេត្តរតនៈគីរី ,មណ្ឌលគីរី ស្ទឹងត្រែង...ក្រៅពីខេត្តនឹង ត្រូវបង់ ៤០០០៛ ។ បើផុត៣០ថ្ងៃពុំទៅរាយការណ៍ត្រូវទៅសុំសាលក្រមពីតុលាការនេះបើតាមនីតិវិធី។
ការកែប្រែគឺមានការពិបាកមិនអាចកែប្រែតាមចិត្តបានទេ។ ការកែប្រែសំខាន់ណាស់ ដូចជាការធ្វើអត្ដសញ្ញាណប័ត្រម្នាក់ធ្វើរហូតដល់១០ ដោយដាក់ឈ្មោះ ក នៅខេត្តមួយ, ដាក់ឈ្មោះខ , គ , ឃ ផ្សេងទៀត ដូច្នេះការកែប្រែទាល់មានតែតុលាការមួយប៉ុណ្ណោះដែលអាចធ្វើបាន។
លោក សុផាត មកពីកំពីងពួយ៖ កូនទី១វាបានចុះហើយ តែកូនទី២មិនបានចុះរហូតដល់៨ឆ្នាំហើយ។ តើច្បាប់មានការផាកពិន័យដូចម្ដេចដែរ?
តប ៖ ជាកំហុសរបស់យើងមិនបានទៅចុះ ការខកខានចុះសំបុត្រកំណើតដោយធ្វេសប្រហែស ទទួលការពិន័យមិនលើសពីមួយម៉ឺនរៀលទេ ។ តែសម្រាប់ អនុក្រិត្យវិញ មាត្រា២៥ ទារកមិនបានចុះសំបុត្រកំណើតតាមពេលកំណត់លើសពី៣០ថ្ងៃ ត្រូវសុំសាលក្រមពីតុលាការ។