​ក្រុង​បាត់ដំបង​នៅតែ​ជា​ក្រុង​ស្អាត​ជាង​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

battambang phsaNatផ្សារណាត់បាត់ដំបង

 

​ក្រុង​បាត់ដំបង​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ប្រកាស​កាលពី​ឆ្នាំ​២០១៤​​ថា​ ជា​ទីក្រុង​​ស្អាត​​ជាងគេ​​នៅក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្រុង​បាត់ដំបង​មាន​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់​ គួបផ្សំ​​និង​​ហេដ្ឋារចនា​សម្ព័ន្ធ​​ទ្រទ្រង់​​គ្រប់គ្រាន់​ ដែល​ផ្ដល់​ភាពកក់ក្ដៅ និង​មជ្ឈដ្ឋាន​រស់នៅ​ដល់​ប្រជាជន​ក្នុង​​ទីក្រុង​ និង​​ភ្ញៀវ​ទេសចរ​បាន​ល្អប្រសើរ​ជាងគេ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​​ធ្វើ​ដំណើរ​​មក​​លេង​​ក្រុង​បាត់ដំបង​តែងតែ​កោតសរសើរ​ក្រុង​បាត់ដំបង​ថា ជា​ទីក្រុង​ស៊ីវិល័យ មាន​បរិស្ថាន និង​​សណ្តាប់​ធ្នាប់​​ល្អ​​។
Lov chay try1
​អ្នកនាង​រី​ណា មកពី​ទីក្រុង​ភ្នំពេញ​បាន​លើកឡើង​ថា ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង​មិន​មាន​ការកកស្ទះ​ចរាចរ​ណ៍ប៉ះពាល់​ដល់​អារម្មណ៍​ទេ ព្រោះ​មាន​ផ្លូវ​ខ្វែងខ្វាត់​ជាច្រើន​ក្នុង​ក្រុង​។ អ្នកនាង​បន្តទៀតថា ក្រុង​បាត់ដំបង​សំបូរ​ដោយ​ដើមឈើ​តូច​ធំ​នៅតាម​ដងផ្លូវ​ដែល​ផ្តល់​នូវ​ផាសុខភាព និង​ទេសភាព​បៃតង​ស្រស់បំព្រង​ដ៏​គួរ​ឲ្យ​គយគន់​។​
Road N1A​វិថី​​សាលាខេត្ត​បាត់ដំបង

 

ចំណែក​លោក​សុធារស មកពី​ខេត្ត​សៀមរាប​យល់ថា ក្រុង​បាត់ដំបង​ជា​ទឹកដី​ចំណាស់​មួយ​ដែល​មាន​ភាពល្បីល្បាញ​តាំងពីដើម​មក​។ លោក​បន្តថា ភាព​សំបូរបែប​នៃ​ធនធានធម្មជាតិ ​អំណោយផល​ផ្នែក​កសិកម្ម ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​សំបូរ​ដោយ​អ្នកចេះដឹង ក៏​ធ្វើឲ្យ​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​មាន​ភាព​ស៊ីវិល័យ​ដែរ​។  
Sala Khet​អាគារសាលាខេត្តបាត់ដំបងមានអាយុជាង១០០ឆ្នាំ

 

គួរបញ្ជាក់​ថា ក្រុង​បាត់ដំបង​ជា​ទីក្រុង​ចំណាស់​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សំបូរ​ដោយ​អាគារ​ចាស់ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង និង​សម័យ​សង្គមរាស្ត្រនិយម​។ ជាងនេះទៀត រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សំណង់​អាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត ក៏​ត្រូវបាន​កសាងឡើង​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ផងដែរ​៕
Hat Pran 080117សួនហាត់ប្រាណនៅជាប់ដងស្ទឹងសង្កែClasis 080117សណ្ឋាគារក្លាស៊ីSanKe 030117Aភោជនីយដ្ឋានបណ្ដែតទឹកក្នុងស្ទឹងសង្កែ

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise