សិក្ខាសាលា​ឆ្លះបញ្ចាំង ការអនុវត្តន៍​គម្រោង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ នា​ស្រុក​ប​វេល​

workshop1 140618សិក្ខាសាលា​ឆ្លុះបញ្ចាំង​នេះ មាន​គោលបំណង បង្ហាញ​ពី​សមិទ្ធិផល​សម្រេចបាន បញ្ហា​ប្រឈម​មេរៀន​បទពិសោធន៍ និង​ការរៀនសូត្រ​ពី​ការអនុវត្តន​គម្រោង និង​ពិនិត្យ​ឡើងវិញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដកថយ នៃ​ការអនុវត្តន៍​គម្រោង​។ សិក្ខាសាលា​នេះ មាន​ការចូល​ចួលរួម​ពី ក្រុមប្រឹក្សាឃុំ ស្រុក និង​សហគម នៅ​ថ្ងៃ​ទី ១៤ មិថុនា នា​សាលាស្រុក​ប​វេល ។​
workshop2 140618
​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោកស្រី រស់ ឆវី​វណ្ណ នាយ​កា​អង្គការ​ទ្រទ្រង់​ភូមិ បញ្ជាក់ថា គម្រោង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​តាម​បែប​ប្រជាធិបតេយ្យ ថ្នាក់ក្រោម​ជាតិ រយៈពេល ជិត​៣​ឆ្នាំ គឺ​ទទួលបាន​លទ្ធិ​ផល​ល្អ ដោយ​ធ្វើអោយ​ក្រុមប្រឹក្សាឃុំ កាន់តែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។​
workshop3 140618
​ចំណែក​លោក សេក រដ្ឋា មន្ត្រី​សម្របសម្រួល​កម្មវិធី​អភិបាលកិច្ច​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្តន៍​គម្រោង​លោក​សង្កេតឃើញ ប្រជាពលរដ្ឋ​មាន​ការចូលរួម ច្រើន​ជាង​មុន ។ ចំណែក​ការទទួលបាន​សេវា​បម្រើ ដល់​ពលរដ្ឋ​ក៏​ល្អ​ប្រសើរ​ដែរ ។​
workshop4 140618
​រីឯ​លោក ញិ​ក ពេ​ជ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ប​វេល ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មានប្រសាសន៍​ថា​ថ្វីបើ គម្រោង​បាន​បញ្ចប់ ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​ស្រុក ទទួលបាន​ចំនេះដឹង​ច្រើន ។ លោក​ថា​បទពិសោធន៍ អនុវត្តន៍​ការងារ​កន្លងមក បម្រើ​ដល់​ពលរដ្ឋ​ជា​ពលរដ្ឋ ។​

​សូមបញ្ជាក់​ថា គម្រោង​លើកកម្ពស់ ការចូលរួម​របស់​ព​ល​រដ្ឋ ក្នុងការ​ដំណើរការ​តាមបែប ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់ ប្រូ​ស៊ីត នៅ​ស្រុក​ប​វេល តាំងពី​ឆ្នាំ ២០១៦ ត្រូវ​ដកថយ​វិញ ក្នុង​ឆ្នាំ ២០១៨ ។​អនុវត្តន៍​ដោយ​អង្គការ​ទ្រទ្រង់​ភូមិ ដែល​គាំទ្រ​ថវិការ ពី​ទីភ្នាក់ងា​សហប្រតិបត្តិកា​រ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុយអែត តាមរយៈ​អង្គការផេក​កម្ពុជា ។​

អត្ថបទ​៖ ញ៉ែម ចាន់​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise