យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​

foodsafe1 290318នៅ​សាកលវិទ្យាល័យ​បាត់ដំបង ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ គឺ​មាន​ការរៀបចំ​កម្ម​វិធី «​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ និង បង្ហែរ​ក្បួន​ក្នុង​បរិវេណ​ក្រុង​បាត់ដំបង​។​» កម្មវិធី​នេះ​មាន​ការសហកា​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ចំណីអាហារ ដែល​មិន​មាន​សុវត្ថិភាព តម្រូវការ​អ្នក​ហូប និង សុវត្ថិភាព​ចំណីអាហារ​។​
foodsafe2 290318
​លោក បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Foum) បាន​មានប្រសាសន៍ថា​៖ «យុទ្ធនាការ​នេះ​ធ្វើឡើង​ស្រប​ទៅតាម​គោលនយោបាយ កសិកម្ម​នៅ​កម្ពុជា ជំរុញ​, ទប់ស្កាត់ និង ផ្សព្វផ្សាយ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​គីមី​កសិកម្ម ហួស​ព្រំដែន ដែល​ប្រាស្រ័យ​ទាក់ទង​ទៅនឹង​សុវត្ថិភាព​ចំណីអាហារ អាច​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ប៉ះពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ។​»

​ជា​ការពិត​ណាស់ ការប្រើប្រាស់​នូវ​ថ្នាំ​ជីគីមី​កសិកម្ម​លើស​កម្រិត និង គ្មាន​ការយល់ដឹង​ពី​ការ ប្រើប្រាស់​សមស្រប​នោះ នៅតែ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​ប្រជាជន​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក ឈឹម វិជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង មានប្រសាសន៍ថា​៖ «​យុទ្ធនាការ​ស្តីពី​សុវត្ថិភាព​ចំណីអាហារ នឹង​ជួយ​ដាស់តឿន ឲ្យ​ប្រជាពលរដ្ឋយ​ល់​ដឹង​បន្ថែម ចំពោះ​ផលិតផល​គ្មាន​ជាតិគីមី ដូចជា​ចំណីអាហារ បន្លែ ផ្លែឈើ និង ការប្រើប្រាស់​ថ្នាំ​ជី​គីមីកសិកម្ម ឲ្យបាន​ត្រឹមត្រូវ​។ »
foodsafe3 290318
​បន្ថែម​នៅក្នុង​កម្មវិធី​នេះ លោក ហាស អស​នី អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​៖ « បច្ចុប្បន្ន​ប្រជាពលរដ្ឋ ពិតជា​ប្រឈម​នឹង​បញ្ហា​សុខភាព​ប្រាកដ​មែន ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ជី​គីំមីកសិកម្ម​ហួស​ព្រំដែន ដែល​ផលិត​បាន​នូវ​ទ​ន្និ​ផល​កសិកម្ម ដូចជា​៖ បន្លែ ផ្លែឈើ ចំណីអាហារ ធ្វើ​ដាក់​លក់​នៅលើ​ទីផ្សារ​។ នេះ​គឺ​មូលហេតុ​យ៉ាងសំខាន់ បង្ហាញ​ពី​ផលប៉ះពាល់​នៃ ចំណី​អាហារ​ដែល​មិនមែន​សុវត្ថិភាព​តម្រូវការ​អ្នក​ហូប​។ »

​គួរ​បញ្ជាក់​ផង​ដែរ បន្ទាប់ពី​មាន​ការបង្កើត​នូវ​កម្មវិធី យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ និង អង្គការ​ជា​ដៃគូរ​សហការ​សង្ឃឹមថា​ប្រជាពលរដ្ឋ កាន់តែ​មាន​ការយល់ដឹង​អំពី សុវត្ថិភាព​ចំណីអាហារ និង មិន​បន្ត​ការប្រើប្រាស់​ថ្នាំ​ជី​គីមីកសិកម្ម គ្មាន​ការយល់ដឹង ហើយ​ងាក​មក​ដាំ​ដុះ នឹង​ផលិត​ទិន្នផល​កសិកម្ម​បែប​ធម្មជាតិ​ឲ្យបាន​ច្រើន ជៀសវាង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ របស់​ពលរដ្ឋ​ទៅ​ថ្ងៃមុខ​។​

​អត្ថបទ​៖ ហ៊ាន វាសនា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise