ចំណាត់​ថ្នាក់​បទឧក្រិដ្ឋ​នៃ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​

​​numberewav 230119ពេល​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង ស្ដ្រី​រងគ្រោះ​មួយ​ចំនួន នៅតែ​មិន​មាន​ការយល់ដឹង ពី​បទល្មើស​ធ្ងន់ធ្ងរ​ឬ​បទ​ល្មើស​ឧក្រិដ្ឋ​នៅឡើយ ដោយ​ពេល​ខ្លះ យល់ថា​ជា​រឿង​អាច​សម្រួបសម្រួល​បាន​ដោយ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ទៅ​បាន​ហើយ​ជាដើម​។​

​ជា​និស្សិត​ច្បាប់​មួយ​រូប រស់នៅ​ក្រុង​បាត់ដំបង បាន​ប្រាប់ថា​ស្ដ្រី​ភាគច្រើន មិនទាន់​ដឹង​យល់​ដឹង​ទេ​ពី​ការប្រព្រឹត្ត្រិ​ហិង្សា​ពី​ប្ដី​របស់​ខ្លួន​នៅឡើយ​ទេ ដោយ​មិន​ដឹង​ថា​ករណី​ណា​ជា​បទ​ល្មើ​ឧក្រិដ្ឋ បទល្មើស​ណា​ដែល​អាច​សម្រួបសម្រួល​បាន​នោះ​ទេ​។

​លោក​បាន​បន្ដថា ដូចជា​ករណី​មួយ​ដែល​លោក រូប​បាន​ជួប​ផ្ទាល់ ករណី​ហិង្សា​គ្រួសារ​ធ្ងន់ធ្ងរ​ស្ដ្រី​រងគ្រោះ ហើយ នៅតែ​មាន​ការ​សម្រួបសម្រួល ពី​អាជ្ងាធរ​ប៉ូលិស មួយវិញទៀ​តស្ដ្រី​នៅ​អាណិត​ស្រលាញ់​គ្រួសារ ។ ដូច្នោះ​ហើយ​ស្ដ្រី នៅតែរ​ង់​គ្រោះ​ដោយ​ភាពអយុត្តិធម៌ និង រងគ្រោះ​ហិង្សា​ដដែល​។​

​ចំនែកឯ លោក សួន សាវឿន គ ក ន ក សង្កាត់​វត្ត​គរ​បាន​មាន​ប្រសា​ស​ន៏​ថា ៖ បច្ចុប្បន្ន​នេះ​នៅ​សង្កាត់​លោកស្រី ស្ដ្រី​រងគ្រោះ​យល់ដឹង​ច្រើន ហិង្សា​គ្រួសារ​ករណី​ធ្ងន់ធ្ងរ ឬ ឧក្រិដ្ឋ​តែ​ក៏​នៅ​មាន​ស្ដ្រី​មួយចំនួនតូច មិន​ទាន់​យល់​ដឹង​នៅឡើយ​។ លោក​ស្រី​ថា បើ​មាន​ករណី​ហិង្សា​ធ្ងន់ធ្ងរ ឬ ឧក្រិដ្ឋ​កើត​មាន​ឡើង សង្កាត់​នឹង​ប៉ូលីស សហការណ៍គ្នា ចុះ​ឃាត់​នៅ​បង្ក នឹង​យក​ទៅ​អនុវត្តន៍​តាម​ច្បាប់ ។​

​អំពើហិង្សា​គឺជា​បទឧក្រិដ្ឋ​ដែល​អាច​ផ្តន្ទាទោស ទោះជា​តិចតួច ឬ មិន​តិចតួច​ក៏​ដោយ​។ អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​ផ្តល់ជូន​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ទាំងអស់​នូវ​ជម្រើស​យុត្តិធម៌ ដោយ​មិន​គិត ពី​របៀប​ដែល​ពួក​គេ​ចាត់ថ្នាក់​ប្រភេទ​នៃ​បទល្មើស​នោះ​ទេ​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise