ការអប់រំ​ដល់​ក្មេង​ស្ត្រី​ជា​កត្តា​មួយ​ក្នុង​ការកាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួសារ​

​​educationkoma1 051218ក្មេង​ស្រី​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ទទួលបាន​ការអប់រំ ការរារាំង​ស្ត្រី​មិន​ឱ្យ​បញ្ចប់​ការសិក្សា​ថ្នាក់ខ្ពស់​មានន័យ​ថា​ស្ត្រី​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរង​អំពើហិង្សា​ពី​ដៃគូ​ក្នុង​ពេល​អនាគត​។​

​ប្រជាពលរដ្ឋ​មួយ​រូប​លោក ស្ងឿន បាន​និយាយថា ជា​ការពិត​ណាស់​ការអោយ​កូនស្រី​ទទួលបាន​ការអប់រំ​បា​ន​ច្រើន បាន​ខ្ពស់​គឺ​ពិតជា​អាច​កាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួសារ​បាន​។ ជាក់ស្តែង​លោក​មាន​កូនស្រី​បី​នាក់​គឺ​លោក​បាន​ជម្រុញ​អោយ​កូន​គាត់​បាន​ទៅ​សាលា និង ទទួលបាន​ការអប់រំ​គ្រប់ៗ​គ្នា​ដើម្បី​ទទួលបាន​ចំណេះដឹង បើទោះជា​មាន​ហិង្សា​កើត​ឡើង​ក៏​គាត់​មានគិនិត​ក្នុង​ការដោះស្រាយ និង រក​សេវា សង្គ្រោះ​បាន​ផង​ដែរ​។​

​លោកស្រី មាស ភិរុណ អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា គោលនយោបាយ​នៃ​ក្រសួង​អប់រំ គឺ​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​ស្រី​នៅ​វិទ្យាល័យ​ដែល​មាន​លំនៅ​ឆ្ងាយៗ ដើម្បី​កុំអោយ​សិស្ស​ស្រី​បោះបង់​ការសិក្សា​។ ក្នុង​នោះ​ដែល​សម្រាប់​ការផ្តល់​អាហារូបករណ៍​ដល់​ពួកគាត់​ផង​ដែរ ហើយ​អាទិភាព​គឺ​យើង​ផ្តល់ជូន​សិស្សស្រី​ច្រើនជាង​។ ទាំងអស់នេះ​គឺ​បញ្ជាក់​អោយឃើញថា​ការអប់រំ​គឺ​ពិតជា​មាន​អត្ថប្រយោជន៍ ហើយក៏​អាច​កាត់បន្ថយ​អំពើហិង្សា​បាន​ផងដែរ នៅពេល​ដែល​កូនស្រី​បាន​រៀន​សូ​ត្យ និង មាន​ចំណេះដឹង​ខ្ពស់​។​

​ស្ត្រី​ដែល​មាន​ការសិក្សាអប់រំ​ខ្ពស់​ត្រូវបាន​ផ្តល់​អំណាច​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែច្រើន និង ត្រូវបាន​គោរព​ដោយ​ដៃគូ​របស់​ពួកគេ​, ផ្ដល់​ការសិក្សាអប់រំ​ដល់​ក្មេង​ស្រី​ផ្លាស់ប្តូរ​សង្គម​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise