តើ​អាជ្ញាធរ​ការពារ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​អំឡុងពេល​ស៊ើបអង្កេត​យ៉ាងណា​?

investigate 080818ពេល​រាយការណ៍​ករណី​ហិង្សា​ក្នុង​គ្រួសារ​របស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​គឺ ស្ត្រី​រងគ្រោះ​ចង់បាន​នូវ​ការអន្តរាគមន៍ និង ការផ្តល់​ការពារ​ពី​ការប្រើប្រាស់​ហិង្សា​ពី​ស្វាមី​។ តែ​ស្ត្រី​ភាគតិច​ណាស់ ដែល​បាន​ទទួល​ការពារ​បែប​នោះ ព្រោះ​ស្ត្រី​ភាគច្រើន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច គឺ​ដើម្បី​ហៅ​ជន​ប្រព្រឹត្ត​ទៅ​ធ្វើ​ការអប់រំ ឬ ទៅ​ដាក់​ទោសទ័ណ្ឌ​។

​ប្រិយមិត្ត​មួយរូប​អ្នកស្រី សំបូរ រស់នៅក្នុង ក្រុង​បាត់ដំបង បាន​និយាយថា ភាគច្រើន​ស្ត្រី​មិនសូវ​ទទួល​បាន​ការពា​រ​ប៉ុន្មាន​នោះ​ទេ​នៅពេលដែល​ទៅរក​សេវា​ការពារ​អាជ្ញាធរ​។ អ្នកស្រី​បាន​លើក​ជា​សំណួរ​ថា តើ​គួរតែ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​ស្ត្រី​រងគ្រោះ​មាន​ទំនុកចិត្ត​ទៅ​អាជ្ញាធរ​?

​លោកស្រី នៅ លក្ខិណា គ​កនក សង្កាត់​អូរ​ចារ​បាន​ឆ្លើយតប​ថា ចំពោះ​ស្ត្រី​ដែល​រង​ហិង្សា​ក្នុង​គ្រួសារ​គឺ​យើង​តែងតែ​ពួកគាត់​ដោយ​ជូន​គាត់​ទៅកាន់​អង្គការ​បន្ទាយស្រី ដោយ​នៅ​អង្គការ​បន្ទាយស្រី​មាន​សេវា​ផ្តល់​ជម្រក​សុវត្ថិភាព​ជូន​ពួកគាត់​បាន​។​

​សូមបញ្ជាក់​ថា បើ​យោង​តាម​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ចែង​ថា​ក្រុមប្រឹក្សា​ឃុំ​មាន​អំណាច​រដ្ឋបាល ហើយ​អាច​ចេញ​សេចក្តីសម្រេច​ចាត់វិធានការ​ជា​បណ្តោះអាសន្ន និង បញ្ជា​ឲ្យ​ជនល្មើស​បញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ​។ ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ស្នើសុំ​ជំនួយ​គាំទ្រ​ជា​បន្ទាន់​ពី​មេឃុំ​របស់​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise