ការទទួលបាន​សេវា​មេធាវី របស់​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រូ​សារ​ដោយ​ឥតគិតថ្លៃ​

law1 110718ពេល​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ស្ដ្រី​រងគ្រោះ​មាន​សិទ្ធិ ទទួលបាន​មេធាវី​មួយ​រូប​យ៉ាងតិច​ពី​អាជ្ងាធ​រ​ពាក់ពន្ធ័ និង អង្គការ​ដៃគូរ​នានា​។ ដើម្បី​ការពារ​ផ្លូវ​ច្បាប់​ពី​ការការពារ​ពី​ការរំលោភបំពាន​ផ្សេងៗ និង រក​យុត្តិធម៏​ជូន​ស្រី្ត​រងគ្រោះ កុំឲ្យ​មាន​ធ្វេសប្រហែសឬ​កំហុសឆ្គង​ក្នុង​នីតិវីធី​របស់តុ​លាកា​រ​ក្នុង​អនុវត្ត​ន៏​។ ដោយឡែក​ក្នុង​ករណី​នេះ​ដែល​ការផ្តល់​ជំនួយ​នេះ​មិន​មាន​បង់​ថវិការ​នោះទេ ដូចនេះ​ស្ត្រី​រងគ្រោះ​គួរតែ​មាន​ភាព​ក្លាន​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​មេធាវី​។​

​ប្រិយមិត្ត​មួយរូប មក​ពី​ខាង​មោង​ឬ​ស្សី​បាន​លើកឡើង​ថា ចំពោះ​ការស្វែងរក​មេធាវី ការទទួលបាន​ជំនួយ​ពី​មេធាវី​ដោយ​ឥតគិតថ្លៃ​នេះ​ប្រជាពលរដ្ឋ​មិនទាន់​បាន​យល់ដឹង​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត​ចំពោះ​ការណី​ហិង្សា​ក្នុង​មូលដ្ឋា​នក៏​លែង​សូវ​មាន​ដូច​មុន​ទៀត​ដែល​។​

​លោកស្រី កែវ លី​វណ្ណ ជំនុក​ទី​១ និង ជា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ស្ត្រី និង កុមារ​ឃុំ​ឈើទាល​មានប្រសាសន៍ថា កន្លងមក​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ទទួលបាន​សេវា​ផ្នែក​ច្បាប់ មេធាវី​ក្នុង​ការដោះស្រាយ​ដោយ​មិន​មាន​ការបង់ថ្លៃ​នោះទេ​។ ចំពោះ​ករណី​នេះ​គឺ​ត្រូវតែ​មាន​ការរាយការណ៍ ការស្នើសុំ​ពី​ស្ត្រី​រងគ្រោះ​ដើម្បី​ទទួលបាន​មេធាវី និង ការដោះស្រាយ​។ ដោយឡែក​ការផ្សព្វផ្សាយ​វិញ​ខាងយើង​ក៏​ធ្វើ​បាន​ច្រើន​ដែល​ហើយ​កន្លងមក ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក៏​ល្អប្រសើរ​ជាង​មុន​ផងដែរ​។

​ស្ដ្រី​រងគ្រោះ​ដោយ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​ទទួលបាន​មេធាវី ដើម្បី​ធានា​យ៉ាងណា​ឲ្យ​សិទ្ធិ​របស់​ពួកគេ​ទទួល​បាន​ការពារ​នៅក្នុង​នីតិវិធី​ព្រហ្មទណ្ឌ និង នៅក្នុង​រឿង​ការប្ដឹង​ទាមទារ​ផ្នែក​រដ្ឋប្បវេណី​ប្រសិនបើ​មាន​។ ចំពោះ​ស្ដ្រី​ក្រីក្រ​មាន​មេធាវី ឬ មេធាវី​ស្ម័គ្រចិត្ត​ដែល​ផ្ដល់​ជំនួយ​ផ្លូវច្បាប់​ដោយ​ឥតគិតថ្លៃ​។ អាជ្ងាធរ​គួរតែ​បញ្ជូន​ស្ដ្រី​រងគ្រោះ​ទៅ​រក​មេធាវី ឬ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ដែល​នៅ​ជិត​បំផុត​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise