តួនាទី​របស់​អ្នកជិតខាង ក្នុង​ការរាយការណ៍​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​

peoplesay 130618ប្រជាពលរដ្ឋ ឬ អ្នកជិតខាង​មួយចំនួន​នៅ​តែ​ប្រកាន់​ផ្នត់គំនិត មិន​អើពើ​ដូចជា​ជួយ​ឃាត់ ឬ រាយការណ៍​ទៅ​កាន់​មេភូមិ មេឃុំ ឬ សមត្ថកិច្ច​ឡើយ ព្រោះ​គិតថា​ជា​រឿង​របស់​គ្រួសារ​គេ ឬ ចាន​ក្នុង​រាវ​តែងតែ​ប៉ះទង្គិច​គ្នា​ជា​រឿង​ធម្មតា​។ រីឯ​ស្ត្រី​រងគ្រោះ​មួយចំនួន មិន​បាន​ទៅប្ដឹង ឬ ក៏​រាយការណ៍​ទៅកាន់​អាជ្ញាធរ ព្រោះ​តែ​ខ្លាច​ប្ដី​ប្រើ​អំពើហិង្សា​មក​លើ​ខ្លួន​កាន់តែ​ខ្លាំង​ជាង​មុន ឬ ខ្លាច​បែកបាក់​គ្រួសារ​អី​ជាដើម ហើយ​ស្ត្រី​រងគ្រោះ បានត្រឹមតែ​លាក់​រឿង​កប់​ទុក​ក្នុង​ចិត្ត ឬ មួយ​និយាយ​ប្រាប់​អ្នកជិតខាង​ដើម្បី​អោយ​បាន​ធូរ​អារម្មណ៍​។​

​ប្រិយមិត្ត​មួយរូប លោក ម៉េង បាន​លើកឡើង​ថា ក្នុងនាម​ជា​អ្នកជិតខាង​មិនគួរ​ឈរ​មើល​នោះ​ទេ​នៅពេលដែល​ឃើញ​មាន​ករណី​ហិង្សា​កើតឡើង​មិន​ថា​នៅ​លើ​ស្ត្រី ឬ ក្នុង​គ្រួសារ​នោះទេ​។ មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​តែងតែ​គិត​ថា​ហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​បុគ្គល យើង​ជា​អ្នក​ក្រៅ​មិនគួរ​លូកដៃ​នោះដែរ តែ​នេះ​ជា​ផ្នត់គំនិត​មួយ​ដែល​គួរតែ​កែប្រែ​។​

​លោក ឡ​ម ឡាន អធិការរង​ស្រុក​ឯក​ភ្នំ​បាន​មានប្រសាសន៍ថា អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​រឿង​របស់​សហគមន៍ មិនមែនជា​រឿង​របស់​បុគ្គល​នោះ​ទេ ដូចនេះ​ហើយ​បើទោះជា​អ្នក​មិន​មែន​ជា​ស្ត្រី​រងគ្រោះ​ក៏​ដោយ តែ​ត្រូវ​តែ​ហ៊ាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ អ្នក​ដែល​មាន​តួនាទី​ដើម្បី​អន្តរាគមន៍​អោយ​បាន​ទាន់ពេលវេលា​។ កន្លង​មក​មន្ត្រី​នៅ​ខាង ស្រុក ឯក​ភ្នំ ធ្លាប់​ចុះ​ទៅ​អប់រំ​ដល់​ប្រជាពលរដ្ឋ ពី​ការរាយការណ៍ ហើយ​ក៏​បញ្ជាក់​ជូន​ផងដែរ​ថា ការរាយការណ៍​នេះ​គឺ​មាន​ការ​លាក់​ការសម្ងាត់​ជូន​ដើម្បី​រក្សា​សុ​វត្ថ​ភាព​ជូន​ពួកគាត់​។

​ការរាយការណ៍​ក្នុងករណី​អំពើហិង្សា​ក្នុង​គ្រួសារ​របស់​អ្នកជិតខាង​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ជួយ​ដល់​ស្ត្រី​រងគ្រោះ​អោយ​បាន​ទាន់ពេលវេលា​។ សូមបញ្ជាក់​ថា​អ្នកជិតខាង​ក៏​មាន​សិទ្ធ​ក្នុង​ការ​រាយ​ការ​ដល់​មេភូមិ មេឃុំ និង អាជ្ញាធរ ជំនួស​ស្ត្រីរ​រងគ្រោះ​បានដែរ​។ អំពើហិង្សា​ក្នុង​គ្រួសារ​មិនមែន​ជា​បញ្ហា​របស់​បុគ្គ​ល​តែ​ម្នាក់​ទេ តែ​បញ្ហា​របស់​សហគមន៍​ទាំងមូល​។​

​អត្ថបទ​៖ ក​.​ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise