ឧបសគ្គ​សង្គម និង​សេដ្ឋកិច្ច ប្រឈមមុខ​នឹង​ការរាយការណ៍​ពី​អំពើហិង្សា​លើ​ស្ត្រី​

evaw 080618ផ្នត់គំនិត​សង្គម​មួយចំនួន​ដូចជា​ស្ត្រី​ត្រូវ​តែ​ទ្រាំ​ស្ត្រី​មិន​ត្រូវ​យក​ក្លើ​ង​ក្នុង​ចេញ​ក្រៅ​និង​ផ្នត់គំនិត​ជាច្រើន​ទៀត​បាន​គាបសង្កត់​ទៅលើ​ស្ត្រី​ចំពោះ​ករណី​ហិង្សា​មិន​ហ៊ាន​រាយការណ៍​ដោយសារ​ខ្មាស​គេ​ភ័យខ្លាច​ម្យ៉ាងទៀត​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​គឺ​ពឹងផ្អែក​ទៅ​លើ​ប្តី​ជា​អ្នក​ផ្គត់ផ្គង់​ដូច្នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើអោយ​ស្ត្រី​នៅពេល​រង​ហិង្សា មិន​ហាន​ក្នុង​ការរាយការណ៍​។​តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​បាន​យល់ដឹង​ច្រើន​និង​មិន​យក​បញ្ហា​សង្គម​ជា​ឧបសគ្គ​នៃ​ការរាយការណ៍​ករណី​ហិង្សា​នោះ​ទេ​។​

​កញ្ញា​នុត​បាន​ចូលរួម​ថា​៖​យ៉ាងណា​នៅ​តែ​មាន​ស្ត្រី​មួយ​ចំនួន​មិន​ហ៊ាន​រាយការណ៍​ដដែល​ព្រោះ​ខ្លាច​ការ​គំរាម​គំហែង​ពី​ប្តី  ហើយ​កញ្ញា​ចង់​អោយ​មន្ត្រី​ប៉ូលីស​អនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​ជាង​នេះ​។​

​ចំពោះ​បញ្ហា​នេះ​លោកស្រី​តោ​សុនី​ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​បាណន់​បាន​ប្រាប់ថា​៖​បញ្ហា​របស់​សង្គម​ដូចជា​ផ្នត់គំនិត​សង្គម​វា​មិនមែន​ជា​ឧបសគ្គ​នោះ​ទេ​សំរាប់​ការរាយការណ៍​ពី​ហិង្សា​ព្រោះ​សព្វ​ថ្ងៃ​ស្ត្រី​បាន​យល់ដឹង​ច្រើន​ពី​បញ្ហា​អំពើ​ហិង្សា​ហើយ​យើង​មាន​គនន​ក​ឃុំ​ក្នុង​ការផ្សព្វផ្សាយ​និង​គាំពារ​ទៅដល់​ស្ត្រី​ដែល​រង​ហិង្សា​ក្នុង​កា​រាយការណ៍​មក​កាន់​អាជ្ញាធរ​។​

​លោកស្រី​បន្ថែមថា​៖​សូម​អោយ​ស្ត្រី​យើង​មាន​ភាពក្លាហាន​ក្នុង​ការរាយការណ៍​ពី​ហិង្សា​កុំអោយ​ផ្នត់គំនិត​សង្គម​មក​រារាំង​ធ្វើអោយ​ហិង្សា​នៅ​តែ​មាន​នោះ​ហើយ​ចំពោះ​ផ្នែក​សេដ្ឋកិច្ច​វិញ​គឺ​ស្ត្រី​ក៏​អាច​រកបាន​ដូច​ជា​បុរស​ដែរ​។​

​ចំពោះ​អ្វី​ដែល​បាន​លើកឡើង​ខាងលើ​នេះ​លោកស្រី កង ចាន់ថា អនុប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​ថ្មគោល​បាន​មានប្រសាសន៍ថា​៖ មតិយោបល់​ខាងលើនេះ​គឺ​ល្អៗ​ណាស់ សម្រាប់​អោយ​ស្ត្រី​យើង​មាន​ភាពក្លាហាន​ឡើង​ដើម្បី​ប្រឆាំង​នឹង​អំពើ​គាបសង្កត់ និង​ប្រឆាំង​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​ឧបសគ្គ​សង្គម​ការ​គំ​រាប​គំហែង​ភាព​អៀនខ្មាស់​ឬ​ផ្នែក​សេដ្ឋកិច្ច​មិន​មែន​ជា​ឧបសគ្គ​ចំពោះ​ការរាយការណ៍​ពី​ករណី​ហិង្សា​នោះទេ​ព្រោះ​ការចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​មួយចំនួន​ផង​នោះ បាន​ធ្វើអោយ​ស្ត្រី​មួយចំនួន​ផ្លាស់ប្តូរ​ផ្នត់គំនិត​សង្គម​ទាំងនោះ​ហើយ​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ហិង្សា​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ឬ​មន្ត្រី​ប៉ូលីស​ដើម្បី​អន្តរាគមន៍​។​យ៉ាងណា​សូម​អោយ​ស្ត្រី​ដទៃទៀត​ហ៊ាន​រាយការណ៍​ពី​ហិង្សា​ទៅ​កាន់​អាជ្ញាធរ​ជៀសវាង​ការ​ទ្រាំ ធ្វើអោយប៉ះពាល់​ដល់​ការរស់នៅ​និង​កូនៗ​។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise