ការអនុវត្ត​របស់​ប៉ូលីស និង​ការរាយការណ៍​ករណី​ហិង្សា​លើ​ស្រី្ត​

​​violence 180518ករណី​ហិង្សា​លើ​ស្ត្រី ត្រូវបាន​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស ពី​សមត្ថកិច្ច​ប៉ូលីស ក្នុងកា​រសើប​អង្កេត ការគាំទ្រ​សេវា​ផ្សេងៗ ពិសេស​ការអនុវត្ត​ច្បាប់​ទៅលើ​ជន​ប្រព្រឹត្ត   ធ្វើ​យ៉ាងណា​ដើម្បី​អោយ​កា​រសើប​អង្កេត ករណី​ហិង្សា  និង​ការដោះស្រាយ​អោយមាន​ប្រសិទ្ធភាព  ។​

​ប្រិយមិត្ត​មួយរូប អ្នកស្រី ជី ​បាន​និយាយថា កន្លងមក​ធ្លាប់​មាន​ករណី​ហិង្សា​កើតឡើង ហើយ​ក៏​ធ្លាប់បាន​ចូល​ទៅ​សម្របសម្រួល ជូន​ដល់​គ្រួសារ​នោះ​រហូត​ដល់​ត្រូវ​រូ​វ​គ្នា​វិញ​។ អ្នកស្រី​ក៏​បាន​លើក​ជា​សំណួរ​ថា តើ​ក្នុង​នាម​ជា​អ្នក​ដែល​ជិតខាង​តើ​មាន​សិទ្ធិ​ក្នុង​ការរាយការណ៍​ករណី​ហិង្សា​ដែល​ឬទេ បើសិន​ជា​ស្ត្រី​រងគ្រោះ​មិន​ហាន​រាយការណ៍​?
tan sok roth 180518
​លោកស្រី តាន់ សុខ​រ័ត្ន នាយ​ផ្នែក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា ចំពោះ​ការរាយការណ៍​នេះ​គឺជា​តួនាទី​យ៉ាង​សំខាន់​មួយ​សម្រាប់​អ្នក​ជិតខាង បើសិន​ជា​ស្ត្រី​រងគ្រោះ​មិន​ហាន គ្មាន​ភាពក្លាហាន​រាយការណ៍​។ ករណី​រាយការណ៍​នេះ​គឺ​នឹង​មាន​ការ​លាក់​ការសម្ងាត់​ជូន ដើម្បី​ការពារ​អ្នក​ដែល​រាយការណ៍​។​

​ជាមួយ​គ្នា​ដែល​ចំពោះ​ករណី​ហិង្សា​ដែល​កើតឡើង​គឺ​ខាង​អ្នក​ដែល​មាន​តួនាទី​ពាក់ព័ន្ធ​តែងតែ​ដោះស្រាយ​ជូន​ពួកគាត់ ដូចជា​ការជួយ​ដាក់​ពាក្យបណ្តឹង ការផ្តល់​ជម្រក​ជូន​គាត់​ជាដើម​។​

​ការរក​យុត្តិធម៌​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ហិង្សា ចាំបាច់​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ  មាន​អាជ្ញាធរ​មូលដ្ឋាន  មន្ត្រី​ប៉ូលីស និង​ប្រជាពលរដ្ឋ   ហើយ​ស្ត្រី​រងគ្រោះ​ត្រូវ​ទទួល​បាន​ការ​គាំពារ​ផ្នែក​សុខភាព សុវត្ថិភាព និង​សេវា​ផ្នែក​ច្បាប់​ជា​ចាំបាច់ ។​

​សង្ខេប​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise