ស្ត្រី​រង​ហិង្សា​ក្នុង​គ្រួសារ​មាន​សិទ្ធិ​ទទួលបាន​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​

Womancare1 160518សេវា​សុខភាព​ពិត​ជា​ចាំបាច់​ណាស់​សំរាប់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​ទទួលបាន​តាម​លក្ខខ័ណ្ឌ​ផ្សេងៗ​ដែល​អាច​ធ្វើទៅបាន ដូច​ជា​ការ​លាង​របួស​ស្នាម ក្នុង​ករណី​ធ្ងន់ធ្ងរ និង ផ្តល់​ថ្នាំ​ព្យាបាល​ខ្លះៗ​ផងដែរ​។​

​ប្រិយមិត្ត​មួយរូប អ្នកស្រី សំបូរ បាន​សំណូមពរ​ថា សូមឲ្យ​ជួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ហិង្សា​ឲ្យបាន​ទាន់​ពេលវេលា បើ​ទោះ​ជា​ពួកគាត់​មិន​មាន​ថវិការ​គ្រប់គ្រាន់​ក៏ដោយ​។​

​លោកស្រី សួន អ៊ី ប្រធាន​មណ្ឌល​សុខភាព​ជ្រៃ​មានប្រសាសន៍ថា សម្រាប់​ស្ត្រី​ដែល​មក​ពិគ្រោះ​ជម្ងឺ​គឺ​គាត់​មាន​សិទ្ធិ​ជ្រើសរើស​គ្រូពេទ្យ​ក្នុង​ការពិគ្រោះ​ជម្ងឺ ដោយ​មាន​ទំនុកចិត្ត និង រក្សា​ការសម្ងាត់​។​

​ជាមួយគ្នានេះដែរ មណ្ឌល​សុខភាព​ជ្រៃ​មាន​បុគ្គលិក​ស្តង់ដា 9​នាក់ និង មាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​បំផុត ដោយ​មិន​មាន​គិត​ពី​អ្នក​មាន អ្នកក្រ​នោះទេ​។​

​ចំណែក លោកស្រី សែម ពៅ អភិបាលរង​ស្រុក​បរវេល និង ជា​អនុប្រធាន គ​.​ក​.​ស​.​ក ស្រុក​បរវេល​មានប្រសាសន៍ថា ស្ត្រី​មិនមាន​ថវិការ​គ្រប់គ្រាន់ មិន​បាន​យល់ដឹង​ពី​ច្បាប់ និង ចំណេះដឹង​នៅមានកម្រិត​នៅឡើយ ជា​មូលហេតុ​ដែល​ស្ត្រី​មួយ​ចំនួន​មិន​បាន​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​។​

​មណ្ឌល​សុខភាព និង បុគ្គលិក​ពេទ្យ​ត្រូវ​រក្សា ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​ធ្វើអោយ​ស្ត្រី​រងគ្រោះ​ពេល​ទៅ​ទទួល​សេវា​គឺ​មាន​ភាពជឿជាក់ ទាំង​តម្លៃ​សេវា ការយកចិត្តទុកដាក់ និង ការរក្សា​ការសម្ងាត់​ជូន​គាត់​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise