តើ​ដី​ការការពារ​អាចជួយ​អ្វីខ្លះ ដល់​ស្ត្រី​រងគ្រោះ​ដោយ​ហិង្សា​?

womendeyka1 070318ស្ត្រី​រងគ្រោះ​ដោយ​អំពើរ​ហិង្សា អាច​ស្នើរ​សុំ​ដី​ការការពារ​ពី​តុលា​រការ​តាមរយះ មេឃុំ មេ​ប៉ុស្តិ៍ មន្ត្រីនគរបាល​យុត្តិធម៌​របស់​មន្ទីរ​កិច្ចការ​នារី​ជា​ដើម ដើម្បី​ការពារ​អាយុជីវិត និង សុវត្ថិភាព​ផ្ទាល់ខ្លួន​ដើម្បី​កុំអោយ​ជនបង្ក បន្ត​ប្រើ​ហិង្សា​ទៀត​។

​លោក ស៊ន សុវណ្ណ អធិការ​ស្រុក​សង្កែ​មានប្រសាសន៍ថា ការអនុវត្តន៍​ដី​ការការពារ​នេះ​គឺ​យើង​មាន​ពីរ​៖ ទីមួយ គឺ​ការបង្ការ​ចំពោះ​ការបង្ការ​នេះ​យើង​ធ្វើ​ដោយ​ចុះ​ទៅ​ពន្យល់​គាត់​ពី​ការរស់នៅ​យ៉ាង​ណា​ដើម្បី​កុំឲ្យ​មាន​ហិង្សា​កើតឡើង​ក្នុងគ្រួសារ និង អប់រំ​គាត់​ពី​ផលប៉ះពាល់​នៃ​អំពើហិង្សា​ជាដើម​។ ដោយឡែក​ចំណុច​ទី​ពីរ គឺ​ការបង្ក្រាប ការបង្ក្រាប​នេះ​គឺ​យើង​ចុះ​ទៅ​បង្ក្រាប ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ការចុះ​អន្តរាគមន៍​របស់​ក្រុម​ការងារ​យើង​គឺ​ទាន់ពេលវេលា​តែម្តង​ឲ្យតែ​មាន​ការរាយការណ៍​ចំ​គោលដៅ​ច្បាស់លាស់​។ ចំពោះ​អ្នក​ដែល​រាយការណ៍​គឺ​យើង​លាក់​ការសំងាត់​ជូន​គាត់​ដើម្បី​ការពារ​សុវត្ថិភាព​។​
womendeyka2 070318
​ប្រិយមិត្ត​មួយរូប លោក រុន មក​ពី​ខាង​មោង​ឬ​ស្សី បាន​និយាយថា លោក​ពិតជា​ត្រេកអរ​មែនទែន​ដែល​កម្មវិធី «​យើង​ធ្វើ​បាន​» លើក​ប្រធានបទ​នេះ​ឡើង​។ កន្លងមក​មាន​កត្តា​មួយចំនួន​ដែល​ធ្វើឲ្យ​ស្ត្រី​មួយចំនួន​ដែល​មិន​ហ៊ាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ ឬ ប៉ូលីស​នោះទេ​ព្រោះ​ខ្លាច​ថា​ខាង​ស្វាមី​លែង​គាត់​រហូត មិន​មាន​អ្នក​ដែល​រក​ថវិការ​ផ្គត់ផ្គង់​គ្រួសារ​។ ចំពោះ​បញ្ហា​ហិង្សា​នេះ​ខាង​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ទេ បើសិនជា​មិន​មាន​ការរាយការណ៍​ដូចនេះ​ហើយ​សូម​ឲ្យ​ស្ត្រី​យើង​ហ៊ាន​រាយការណ៍ ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង កូនៗ​ផងដែរ​។ មួយវិញទៀត​សូម​ឲ្យ​អ្នក​ដែល​មាន​តួនាទី​ពាក់ព័ន្ធ ទាំង​ប៉ូលីស និង​អាជ្ញាធរ​សូម​មាន​ការពង្រឹង​ការអន្តរាគមន៍ និង ចុះជួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ផង​។​

​លោក អធិការ​ស្រុក​សង្កែ​បាន​បន្ថែម​ថា​នា​ពេល​បន្តទៀត​លោក​នឹង​មាន​ការ​ត្រៀមកម្លាំង​ក្រុម​ការងារ​ដើម្បី​ចុះបង្ក្រាប និង បង្ការ​ឲ្យដល់​ទីតាំង​ហើយ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ជឿជាក់​លើ​ក្រុម​ការងារ​យើងខ្ញុំ​។​

​ជា​រួម​យើង​ឃើញថា​មាន​ការចូលរួម​ការពា​រ និង ជួយ​ស្ត្រី​រងគ្រោះ​ច្រើន​មែនទែន ទាំង​អាជ្ញាធរ និង មន្ត្រី​មាន​តួនាទី​ពាក់ព័ន្ធ​។ ជាពិសេស​គឺ​ការផ្តល់​ដី​ការការពារ​ជូន​ស្ត្រី​រងគ្រោះ​តែម្តង​ដើម្បី​ការពារ​គាត់​ពី​ការ​ធ្វើ​បាប ប្រើ​ហិង្សា​ពី​បុរស​ជា​ស្វាមី​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise