ស្ត្រី​ទទួលបាន​ភាពងាយស្រួល​ច្រើន បន្ទាប់​ពី​មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​ក្លាយ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​

​​Violence1 111017នៅពេល​មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​បាន​បំពេញ​មុខងារ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ អ្នក​ដែល​ទទួលបាន​ផលចំណេញ​គឺ​ស្ត្រី​, ព្រោះ​ការផ្តល់សេវា​ផ្នែក​ច្បាប់​នឹង​កាន់តែ​នៅ​កៀក​ជិត​ស្ត្រី​ដែល​ទទួល​រងគ្រោះ​ពី​អំពើហិង្សា​, ហើយ​ការដោះស្រាយ​ក៏​កាន់តែ​មាន​ប្រសិទ្ធភាព ។ នេះ​ជា​ការលើក​ក្នុង​កម្មវិធី «​យើង​ធ្វើ​បាន​» កាលពី​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០១៧ នេះ ។​
Violence2 111017
​លោកស្រី ឈុន ធា​រិន ជា​ប្រធាន​ការិយាល័យ​ការពារ​ផ្លូវ​ច្បាប់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត​បាត់ដំបង​បាន រៀបរាប់ថា ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ យើង​ធ្វើ​ការអន្តរាគមន៍​ទៅ​លើ​ករណី​ជាក់ស្តែង ដែល​កើតឡើង​លើ​ស្ត្រី មានដូចជា ករណី​រំលោភ អំពើហិង្សា​ក្នុង​គ្រួសារ ការជួញដូរ និង ករណី​ផ្សេងៗ​ដែល​ទាក់ទង ស្ត្រី និង កុមារ ។ ក្នុង​ករណី​ទាំងអស់​នេះ មន្ត្រីនគរបាល​យុត្តិធម៌​ដើរតួនាទី​ជា​ដើម បណ្តឹង​ជួសមុខ​ឱ្យ​ជនរងគ្រោះ​, ហើយ​ក្នុង​បណ្តឹង​ទាំងនោះ យើង​ធ្វើ​ទៅលើ​ជនរងគ្រោះ​មិន​ចេះអក្សរ អនីតិជន ឬ ក៏​ជន​មាន​ស្មារតី​មិន​ប្រក្រតី ។​

​កញ្ញា រ៉ានី ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់ដំបង​បាន​លើកឡើង​ថា ការណ៍​ដែល​មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ស្ត្រី​, ព្រោះ​ពេល​ទៅរក​សេវា បាន​ទាំង​នគរបាល​យុត្តិធម៌ បាន​ទាំង​ការផ្តល់​សេវា​ពី​មន្ទីរ​កិច្ចការនារី ។ កញ្ញា ក៏​បាន​ធ្វើការ​សំណូមពរ​ឱ្យ​មន្ទីរ​កិច្ចការនារី​បង្កើន​សកម្មភាព​របស់​ខ្លួន និង ជួយ​បន្ថែម​ចំនួន​ឱ្យបាន​គ្រប់​ស្រុក ។​
Violence3 111017
​បើ​យោង​តាម​ប្រសាសន៍​របស់ លោកជំទាវ អ៊ឹង កន្ថាផាវី ថា «​ដើម្បី​ធ្វើ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​កិច្ចការនារី​ត្រូវ​ដើរតួនាទី​ធ្វើជា​ដើម​បណ្តឹង​ឲ្យ​ជនរងគ្រោះ ធ្វើ​របាយការណ៍ ស៊ើបអង្កេត និង​តុលាការ​, ប៉ុន្តែ មិន​អាច​ធ្វើឱ្យ​ដូចជា​នគរបាល​បានទេ ព្រោះ​យើង​ពុំ​ទទួលបាន​ហ្វឹកហាត់​ហើយ​យើង​ក៏​គ្មាន​អាវុធ​ដែរ ។ ដូច្នេះ​យើង​មាន​សិទ្ធិ​ត្រឹម​តាមដាន​ការស៊ើបអង្កេត ដើម្បី​ធានា​ថា ការអង្កេត​នោះ​មាន​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ជនរងគ្រោះ​» ។​

​នេះ​ជា​ការណ៍​ល្អ​មួយ និង ជួយ​ឱ្យ​ការដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី​កាន់តែ​មាន​ប្រសិទ្ធភាព​, ក៏ប៉ុន្តែ យើង​ក៏​នៅ​មាន​បញ្ហា​ខ្លះៗ ព្រោះ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិនទាន់​បាន​ដឹង និង ទទួលបាន​ការផ្តល់​សេវា​នេះ​នៅឡើយ ៕

​អត្ថបទ​៖ មុំ រដ្ឋា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise